គម្រោង វ័តធឺអេដ

Site Icon
WaterAid

«គម្រោងការលើកកម្ពស់សេវាកម្មផ្គត់ផ្គង់ទឹកស្អាត
នៅស្រុកសំបូរ »

ក្រោមគម្រោងជំនួយថវិកាពីអង្គការ វ័តធឺអេតកម្ពុជា (WaterAid) សមាគមបានអនុវត្តគម្រោងថ្មីមួយមានឈ្មោះថា «ការលើកកម្ពស់សេវាកម្មផ្គត់ផ្គង់ទឹកស្អាតនៅស្រុកសំបូរ» ដែលមានរយៈពេល ៧ខែ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៩ រហូត ដល់ខែឧសភា ឆ្នាំ២០២១។

គម្រោងបានធ្វើការជាមួយសេវាករផ្គត់ផ្គង់ទឹកស្អាត និងក្រុមប្រឹក្សាឃុំក្នុង ឃុំសំបូរ និងឃុំសណ្តាន់ ដោយធ្វើការពង្រឹងសមត្ថភាពផ្នែកបច្ចេកទេសនៃការផលិត និងតេស្តគុណភាពទឹកស្អាត ព្រមទាំងផ្តល់វគ្គបណ្តុះបណ្តាល​ស្តីពី «តួនាទី និងការទទួលខុសត្រូវលើសេវាកម្មផ្គត់ផ្គង់ទឹកស្អាត»។

លើសពីនេះទៀត គម្រោងក៏បានផ្តល់ការឧបត្ថម្ភធនលើការភ្ជាប់បណ្តាញទឹកស្អាតដល់គ្រួសារក្រីក្រ ដែលមានប័ណ្ណក្រីក្រកម្រិត១ និងកម្រិត២ ផងដែរ ដោយមកដល់ពេលបច្ចុប្បន្ន មានគ្រួសារក្រីក្រចំនួន៧៤ គ្រួសារ បានភ្ជាប់បណ្តាញទឹកស្អាតប្រើប្រាស់។

គម្រោងមានលទ្ធផលរំពឹងទុកដូចខាងក្រោម៖

        • អាជ្ញាធរមូលដ្ឋាន និងសេវាករផ្គត់ផ្គង់ទឹកស្អាតឯកជនបង្កើនចំណេះដឹងលើតួនាទី និងទំនួលខុសត្រូវលើសេវាកម្មផ្គត់ផ្គង់ទឹកស្អាត។
        • សេវាករផ្គត់ផ្គង់ទឹកស្អាតឯកជនបានធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការផ្គត់ផ្គង់ទឹករបស់ពួកគេស្របតាមស្តង់ដាផ្គត់ផ្គង់ទឹកស្អាតរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI)។
        • ប្រជាជនក្រីក្រដែលមានបណ្ណក្រីក្រ១ និង២ ចំនួន១០០ គ្រួសារ នឹងភ្ជាប់បណ្តាញផ្គត់ផ្គង់ទឹកស្អាត។
        • យ៉ាងហោចណាស់មានការតភ្ជាប់បណ្តាញថ្មីចំនួន១០០ សម្រាប់សេវាករផ្គត់ផ្គង់ទឹកស្អាតឯកជននីមួយៗ។
        • ទំនាក់ទំនង និងកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន និងសេវាករផ្គត់ផ្គង់ទឹកស្អាតឯកជនបានកើនឡើង។

គម្រោងបានអនុវត្តសកម្មភាពមួយចំនួនដូចខាងក្រោម

      1. ១.​ ផ្តល់វគ្គបណ្តុះបណ្តាលរយៈពេល២ ថ្ងៃដល់អាជ្ញាធរថ្នាក់ក្រោមជាតិ និងសេវាករផ្គត់ផ្គង់ទឹកស្អាតឯកជនស្តីពីតួនាទី និងទំនួលខុសត្រូវលើសេវាកម្មផ្គត់ផ្គង់ទឹក និងការណែនាំស្តីពីការផលិត និងផ្គត់ផ្គង់ទឹកស្អាត។
      2. ២. ផ្តល់ការបង្វឹកចំនួនមួយដល់អាជ្ញាធរថ្នាក់ក្រោមជាតិ និងសេវាករផ្គត់ផ្គង់ទឹកស្អាតឯកជនស្តីពីវិធីសាស្ត្រតេស្ត គុណភាពទឹក និងត្រួតពិនិត្យសេវាកម្មផ្គត់ផ្គង់ទឹកស្អាត។
      3. ៣. សម្របសម្រួលដល់សេវាករផ្គត់ផ្គង់ទឹកស្អាតឯកជន និងអាជ្ញាធរមូលដ្ឋានរៀបចំកិច្ចប្រជុំថ្នាក់ឃុំ និងទស្សនកិច្ចសិក្សាអំពីប្រព័ន្ធសម្អាតទឹកបានចំនួន១ ដង។
      4. ៤. ផ្តល់ការឧបត្ថម្ភធនលើតំណគ្រួសារក្រីក្របានចំនួន៨០ គ្រួសារ។