កិច្ចប្រជុំថ្នាក់តំបន់នៅខេត្តបាត់ដំបង

កិច្ចប្រជុំថ្នាក់តំបន់នៅខេត្តបាត់ដំបង

សម្រាប់សមាជិកជាប្រតិបត្តិករមកពីខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងប៉ៃលិន

យោងតាមផែនការងារស្នូលប្រចាំឆ្នាំរបស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (ស.ទ.ក) នឹងរៀបចំកិច្ចប្រជុំថ្នាក់តំបន់ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់សមាជិក ពិសេសសមាជិកជាប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាត និងបង្កើនទំនាក់ទំនងជាមួយមន្ទីរ ឧ.វ.ប.ន. សមាជិកសមាគម និងដៃគូអភិវឌ្ឍន៍។

កិច្ចប្រជុំថ្នាក់តំបន់មានគោលដៅ «ធ្វើការរួមគ្នាដើម្បីពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាត និងរួមចំណែកដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ ២០៣០» និងគោលបំណង ១.) ផ្តល់ឱកាសសម្រាប់សមាជិកដើម្បីលើកពីកង្វល់ និងរួមគ្នាស្វែងរកដំណោះស្រាយជាមួយភាគីពាក់ព័ន្ធ ២.) ពង្រឹងភាពជាដៃគូជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ៣.) ចែករំលែកព័ត៌មានថ្មីៗអំពីគំនិតផ្តួចផ្តើមរបស់ ស.ទ.ក បទប្បញ្ញត្តិក្នុងវិស័យ និងលើកកម្ពស់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យាច្នៃប្រឌិត។

ដូច្នេះសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា អង្គការដៃគូរ សមាជិកអ្នកគាំទ្រ មានកិច្ចសហការក្នុងការរៀបចំកិច្ចប្រជុំថ្នាក់តំបន់លើកទី២ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តបាត់ដំបង រំពឹងទុកអ្នកចូលរួមប្រហែល ១៣៧នាក់។