គម្រោង Water.org

«គម្រោងបង្កើនលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ»

អង្គការ Water.org គឺជាអង្គការក្រៅរដ្ឋាភិបាលមួយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែលធ្វើការលើការបង្កើនលទ្ធភាពទទួលបានការទឹកស្អាត និងអនាម័យ (WSS)។ អង្គការនេះ បានដំណើរការតាំងពីឆ្នាំ១៩៩០ ដោយអនុវត្តកម្មវិធីទឹកស្អាត និងអនាម័យប្រកបដោយនិរន្តរភាព ដោយសហការជាមួយដៃគូក្នុងស្រុករួមមាន វិទ្យាស្ថានហិរញ្ញវត្ថុ (FIs) អង្គការក្រៅរដ្ឋាភិបាល និងអ្នកផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ។

អង្គការ Water.org បានផ្តួចផ្តើមគំនិតផ្តួចផ្តើមកម្ចីលើវិស័យទឹកស្អាតរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការកសាងសមត្ថភាពស្ថាប័នហិរញ្ញវត្ថុក្នុងស្រុកដែលបានជ្រើសរើសដោយយកចិត្តទុកដាក់ក្នុងផ្តល់នូវហិរញ្ញប្បទានដែលមានតម្លៃសមរម្យសម្រាប់សម្រួលដល់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ។

ចាប់ពីឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ សមាគមបាន និងកំពុងសហការជាមួយអង្គការ Water.org ដើម្បីអនុវត្តសកម្មភាពគម្រោងខ្លីមួយចំនួនដូចខាងក្រោម៖

      1. ១.​ ការស្ទង់មតិដើមគ្រាជាមួយសមាជិកចំនួន ៦០ស្ថានីយ ដែលមានភាពចម្រុះ (ទំហំខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ) នៅខែមិថុនា – កញ្ញា ២០១៨។
      2. ២. កសាងសមត្ថភាពបុគ្គលិកផ្នែកទីផ្សារ ដើម្បីបង្កើនតំណនៅក្នុងឆ្នាំ២០១៨ និង ឆ្នាំ២០១៩។
      3. ៣. ផ្តល់វគ្គបណ្តុះបណ្តាលស្តីពី «គុណភាពទឹក» ដល់សេវាករផ្គត់ផ្គង់ទឹកស្អាតនៅឆ្នាំ២០១៩។
      4. ៤. រៀបចំសិក្ខាសាលាស្តីពី “ណែនាំអំពីការផ្តល់ប្រាក់កម្ចីដល់សេវាករផ្គត់ផ្អង់ទឹកស្អាតឯកជន” នៅក្នុងឆ្នាំ ២០១៩។