គម្រោង (East Meets West)

គម្រោង
«ការឧបត្ថម្ភធនលើថ្លៃភ្ជាប់សេវាទឹកស្អាតសម្រាប់គ្រួសារក្រីក្រ»

ក្រោមកិច្ចព្រមព្រាងរវាងសមាគម និងអង្គការលោកខាងលិចជួបលោកខាងកើត (East Meets West) សមាគមបានអនុវត្តគម្រោង ផ្តល់ការឧបត្ថម្ភធនដល់គ្រួសារក្រីក្រ (ដែលមានប័ណ្ណក្រីក្រកម្រិត១ និងកម្រិត២) រួមទាំងក្រុមគ្រួសារងាយរងគ្រោះ (GESI) ឱ្យទទួលបានទឹកស្អាតប្រើប្រាស់ក្នុងខេត្តគោលដៅចំនួន៩ រួមមាន ខេត្តព្រៃវែង តាកែវ កំពត កំពង់ចាម កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ ក្រចេះ និងខេត្តត្បូងឃ្មុំ។

បន្ទាប់ពីបានរៀបចំប្រជុំផ្សព្វផ្សាយអំពីគម្រោង ដល់សេវាផ្គត់ផ្គង់ទឹកស្អាតមកពី១៤ ស្ថានីយជាលទ្ធផលមានសេវាករចំនួន១១ ស្ថានីយបានដាក់ពាក្យ និងត្រូវបានជ្រើសរើសចូលក្នុងគម្រោង។

រហូតមកដល់ពេលច្ចុប្បន្ន គ្រួសារក្រីក្រចំនួន៩២២ គ្រួសារ (ស្មើនឹង៤៦១០ នាក់) បានទទួលជំនួយបដិភាគតភ្ជាប់បណ្តាញ និងបានប្រើប្រាស់ទឹកស្អាត។