កម្មវិធី East Meet West

កម្មវិធី និងគម្រោង
«ពង្រឹងសមត្ថភាពប្រតិបត្តិករទឹកស្អាតឯកជន ដឹកនាំដោយស្ត្រី គាំទ្រដោយមូលនិធិ លោកខាងលិចជួបលោកខាងកើត»

គម្រោងកម្មវិធីទឹកសម្រាប់ស្ត្រី គឺបានឧបត្ថម្ភដោយនាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី (DFAT) ដែលជាកម្មវិធីជំនួយផ្អែកលើស្ត្រីដឹកនាំ (WOBA) បានងបង្កើតអង្គការលោកខាងលិចជួបលោកខាងកើត East Meets West (EMW) ។

អង្គការលោកខាងលិចជួបលោកខាងកើត (EMW) បានជ្រើសរើសសមាគមផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ដើម្បីអនុវត្តគម្រោងកសាងសមត្ថភាពដល់សេវាករផ្គត់ផ្គង់ទឹកស្អាតឯកជនដែលដឹកនាំដោយស្ត្រីចំនួន២០ ស្ថានីយនៅក្នុងខេត្តចំនួន៩​ ។

គោលបំណងរបស់គម្រោង៖ គឺផ្តោតលើការកសាងសមត្ថភាពដល់ស្ត្រីដឹកនាំអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតចំនួន២០ នាក់ ដើម្បីបង្កើនចំណេះដឹង និងជំនាញចាំបាច់សម្រាប់ការគ្រប់គ្រងអាជីវកម្មទឹកស្អាតឱ្យកាន់តែប្រសើរឡើង។ ដូច្នេះពួកគេអាចផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការ និងបង្កើនចំនួនអតិថិជននៅក្នុងតំបន់សេវាកម្មរបស់ពួកគាត់។

ជាលទ្ធផលអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតដល់ស្ត្រីដែលជាអ្នកដឹកនាំអាជីវកម្មចំនួន២០ ស្ថានីយ (អ្នកចូលរួមចំនួន២៧ នាក់) ។ ជាងនេះទៅទៀត សមាគមក៏បានរៀបចំដំណើរទស្សនកិច្ចសិក្សាចំនួន២ លើក ។ ទស្សនកិច្ចសិក្សាលើកទី១ បានរៀបចំឡើងនៅស្ថានីយទឹកស្អាតត្បែងខ្ពស់ ដែលមានអ្នកចូលរួមចំនួនសរុប ២២នាក់ និងទស្សនកិច្ចសិក្សាលើកទី២ បានរៀបចំឡើងនៅស្ថានីយទឹកស្អាតឡេងខៀវព្រែកអំបិល ដែលមានអ្នកចូលរួមចំនួនសរុប១៨ នាក់ ។

ក្រៅពីនេះ សមាគមក្រោមជំនួយឧបត្ថម្ភពីអង្គការលោកខាងលិចជួបលោកខាងកើត (EMW) បានធ្វើការសិក្សាស្រាវជ្រាវស្តីពី «កត្តាប្រឈម និងកត្តាជម្រុញនៃការភ្ជាប់បណ្តាញទឹកស្អាតនៅកម្ពុជា» ជាមួយនឹង៦ ស្ថានីយទឹកស្អាតក្នុងខេត្តចំនួន៣ គឺខេត្តព្រៃវែង ខេត្តតាកែវ និងខេត្តកំពត។

គោលបំណងរួមនៃការសិក្សាគឺកំណត់ពីឧបសគ្គ និងកត្តាជម្រុញឱ្យប្រជាពលរដ្ឋភ្ជាប់បណ្តាញទៅនឹងសេវាកម្មទឹកស្អាតដែលមានស្រាប់សម្រាប់ទឹកស្អាតប្រើប្រាស់ ។ ជាលទ្ធផល សមាគមបានស្រង់ព័ត៌មានពីម្ចាស់ស្ថានីយទឹកស្អាតចំនួន៦ (ស្ថានីយទឹកស្អាត៣ មានម្ចាស់ ឬថ្នាក់ដឹកនាំជាស្រ្តី) និងប្រជាពលរដ្ឋចំនួន៣០០ គ្រួសារ (១៥០ គ្រួសារបានភ្ជាប់បណ្តាញទឹកស្អាត)។