
![]()

សន្និសីទ និងពិព័រណ៍វិស័យទឹកស្អាតអន្តរជាតិ
លំដាប់លេខ១ នៅកម្ពុជា
ថ្ងៃទី១៤-១៦ ខែតុលា ឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(ឧ.វ.ប.ន.) សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងក្រុមហ៊ុន INFORMA MARKETS បានសហការរៀបចំ «សន្និសីទ និងពិព័រណ៍ វិស័យទឹកស្អាតអន្តរជាតិលំដាប់លេខ ១ នៅកម្ពុជា» ជាលើកទី២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហម វណ្ណឌី រដ្ឋមន្ត្រី ក្រសួង ឧ.វ.ប.ន.។ សន្និសីទ និង ពិព័រណ៍មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ឧ.វ.ប.ន. តំណាងមកពីក្រសួងពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ក្រុមប្រឹក្សាភិបាល បុគ្គលិកសមាគម ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល និងសេវាកម្ម សមាជិកជាប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន និងនិស្សិតជំនាញវិស្វកម្មទឹក និងបរិស្ថាន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ទន្ទឹមនឹងនោះ ក៏មានការតាំងបង្ហាញផលិតផល និងសេវាកម្មពាក់ព័ន្ធនឹង វិស័យទឹកស្អាតផងដែរ។
គោលដៅនៃសន្និសីទ និងពិព័រណ៍ គឺ«ការរួមគ្នាដើម្បីសម្រេចបានផែនការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយចីរភាព ឆ្នាំ២០៣០ នៅក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ»។
គោលបំណងនៃសន្និសីទ និងពិព័រណ៍៖
-
-
- ប្រមូលផ្ដុំអ្នកជំនាញលើវិស័យទឹកស្អាតមកជួបជុំគ្នា ដើម្បីចែករំលែកចំណះដឹង បំណិន និងបទពិសោធន៍ ល្អៗ ជូនដល់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាត។
- បង្ហាញពីគំនិតនៃការច្នៃប្រឌិតថ្មីៗ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបង្កើនចំណេះដឹងរបស់សមាជិកសមាគម CWA។
- ផ្តល់វេទិកាសម្រាប់សមាជិកសមាគម CW ក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការ និងឱកាសវិនិយោគ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទឹកស្អាតរបស់ព្រះរាជាណាចក្រកម្ពុជា។
-

















