សន្និសីទ និងពិព័រណ៍ទឹក លើកទី ៦
យោងតាមលក្ខន្តិកៈ និងការងារស្នូលប្រចាំឆ្នាំនីមួយៗរបស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (ស.ទ.ក) នឹងរៀបចំសន្និសីទ និងពិព័រណ៍ទឹករយៈពេលពីរថ្ងៃ ដែលមានគោលដៅគឺ «ទឹកដើម្បីនិរន្តរភាពអនាគត» ។ កម្មវិធីសន្និសីទ និងពិព័រណ៍ទឹក ប្រារព្ធទៅដោយមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧវបន) សមាគម និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត។ សម្រាប់ឆ្នាំ២០២៦ សន្និសីទ និងពិព័រណ៍ទឹក លើកទី ៦ ចាប់ពីថ្ងៃពុធ-ព្រហស្បត្តិ៍ ទី២១-២២ ខែតុលា ឆ្នាំ២០២៦។
ការប្រារព្ធរៀបចំកម្មវិធីសន្និសីទ និងពិព័រណ៍ទឹកនេះឡើង ដើម្បីធ្វើឱ្យភាគីពាក់ព័ន្ធទាំងអស់ដែលធ្វើការក្នុងវិស័យទឹកមកពិភាក្សា និងស្វែងរកនូវមធ្យោបាយនានាប្រកបដោយភាពច្នៃប្រឌិតឱ្យកាន់តែប្រសើរឡើង ហើយអាចឱ្យពួកគេធ្វើការរួមគ្នា ដើម្បីបង្កើនលទ្ធភាពផ្តល់ឱ្យទឹកស្អាតដល់ប្រជាជន និងទទួលបាននូវសេវាផ្គត់ផ្គង់ទឹកស្អាត។
ជារៀងរាល់លើកនៃកម្មវិធីសន្និសីទ និងពិព័រណ៍ទឹករបស់ សមាគម បាននឹងកំពុងអញ្ជើញតំណាងអ្នកចូលរួមជាច្រើនដែលមកពីមន្ត្រីរាជរដ្ឋាភិបាលជាតិ និងអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ក្រុមហ៊ុនជាតិ និងអន្តរជាតិ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រតិបត្តិករទឹកឯកជន អ្នកស្រាវជ្រាវ និស្សិតសាកលវិទ្យាល័យ និងក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈទឹកស្អាត។
កម្មវិធីសន្និសីទ និងពិព័រណ៍ទឹក លើកទី ៦ ឆ្នាំនេះ ក្រសួង សមាគម អង្គការដៃគូរ សមាជិកអ្នកគាំទ្រ មានកិច្ចសហប្រតិបត្តិការក្នុងការរៀបចំសន្និសីទ និងពិព័រណ៍ទឹក រំពឹងទុកអ្នកចូលរួមប្រហែលជា ៣៦៩នាក់។
