សន្និបាតសមាគមសម្រាប់ឆ្នាំ ២០២៥

សន្និបាតសមាគមប្រចាំឆ្នាំសម្រាប់ឆ្នាំ ២០២៥

យោងតាមលក្ខន្តិកៈ និងការងារស្នូលប្រចាំឆ្នាំនីមួយៗរបស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (ស.ទ.ក) នឹងរៀបចំសន្និបាតសមាគមប្រចាំឆ្នាំជារាងរាល់ឆ្នាំដែលមានគោលដៅគឺ «ទឹកដើម្បីនិរន្តរភាពអនាគត» ។ សម្រាប់ឆ្នាំ២០២៥ ការធ្វើសន្និបាតសមាគមប្រចាំឆ្នាំលើកទី១៤ នឹងធ្វើឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញខាងមុខ។

សន្និបាតសមាគមសម្រាប់ឆ្នាំ២០២៥ ក្នុងគោលបំណងសំខាន់ៗរួមមាន៖ ១.) អបអរសាទរសមិទ្ធិផលរបស់សមាគម ក្នុងឆ្នាំ២០២៥ និងលើកផែនការការងារប្រចាំឆ្នាំ២០២៦ ២.) ប្រកាសសមាសភាពគណៈកម្មាធិការទាំង៤ (ស្វែងរកការគាំទ្រមតិ សេវាកម្មសមាជិក ហិរញ្ញវត្ថុ និងអភិវឌ្ឍន៍បណ្តុះបណ្តាល) និងការអនុវត្តមូលនិធិអភិវឌ្ឍន៍សមាជិក និងវិស័យទឹកស្អាត (ម.អ.ស.វ) ៣.) ចែករំលែកបទពិសោធន៍ការអនុវត្តល្អ ស្តាប់សំឡេងរបស់សមាជិក និងស្វែងរកដំណោះស្រាយ ៤.) បង្កើនទំនាក់ទំនងរវាងសមាជិកសមាគម ឱ្យកាន់តែប្រសើរឡើង និងចែករំលែកបច្ចេកវិទ្យាថ្មីៗ។

ដូច្នេះសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា អង្គការដៃគូរ សមាជិកអ្នកគាំទ្រ មានកិច្ចសហការក្នុងការរៀបចំសន្និបាតសមាគមប្រចាំឆ្នាំ២០២៥ រំពឹងទុកអ្នកចូលរួមប្រហែលជា ៣៤៩នាក់។