កម្មវិធី-AFD

គម្រោង និងកម្មវិធី
«AFD កម្មវិធីហិរញ្ញប្បទានសម្រាប់អាជីវកម្មផ្គត់ផ្គង់ទឹកស្អាតខ្នាតតូច និងប្រតិបត្តិករអគ្គិសនីជនបទ»

សេចក្តីផ្តើម៖ ​កម្មវិធី AFD បានដាក់ឱ្យដំណើរការ ដើម្បីទទួលបានកម្មវិធីហិរញ្ញប្បទានសម្រាប់អាជីវកម្មផ្គត់ផ្គង់ទឹកស្អាតខ្នាតតូច និងប្រតិបត្តិករអគ្គិសនីជនបទ (SWEs-REEs)។

គោលដៅរបស់កម្មវិធី ៖

គោលដៅរបស់កម្មវិធី គឺជំរុញការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច ដោះស្រាយរាល់ឧបសគ្គ​ ដែលបានកំណត់ ដើម្បីទទួលបានឥណទានពាណិជ្ជកម្មប្រកបដោយនិរន្តរភាពពី REEs និង SWEs។

គោលបំណងរបស់កម្មវិធី៖

កម្មវិធីនេះមានគោលបំណង៖

      • ពង្រីកលទ្ធភាពទទួលទានទឹកស្អាត ដែលមានសុវត្ថិភាព និងអគ្គិសនីនៅតាមទីប្រជុំជន និងជនបទ ដោយផ្តល់ហិរញ្ញប្បទានគ្រប់គ្រាន់ដល់ REEs និង SWE តាមរយៈផ្តល់ប្រាក់កម្ចី ដោយធនាគារពាណិជ្ជកម្មក្នុងតំបន់ពី (ធនាគារពាណិជ្ជកម្មបរទេស “FTB”)។
      • ជួយធនាគារ FTB ដើម្បីបង្កើតការផ្តល់ជូនហិរញ្ញវត្ថុដ៏គួរឱ្យទាក់ទាញសម្រាប់ REEs និង SWEs។
      • គាំទ្រធនាគារ FTB ក្នុងការអភិវឌ្ឍផលគម្រោងទឹកស្អាត និងអគ្គិសនី និងអនុវត្ត ដោយយកចិត្តទុកដាក់ ដើម្បីធានាបានពីនិរន្តរភាពខ្សែចង្វាក់អាជីវកម្មថ្មី។
      • គាំទ្រ REEs និងSWEs ក្នុងការអភិវឌ្ឍអាជីវកម្ម និងពង្រឹងការអនុវត្តល្អក្នុងអាជីវកម្មរបស់ពួកគេ ដើម្បីឈានទៅដល់កម្រិតសមស្របសម្រាប់ហិរញ្ញប្បទានតាមរយៈធនាគារ FTB។

គម្រោងនេះនឹងចូលរួមចំណែកក្នុងការគាំទ្រផងដែរ៖

      1. i) កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍអគ្គិសនីតាមជនបទ (“ ភូមិទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាមានអគ្គិសនីប្រើប្រាស់គ្រប់ប្រភេទនៅឆ្នាំ ២០២០) ហើយយ៉ាងហោចណាស់ ៧០% នៃគ្រួសារទាំងអស់មានអគ្គិសនីប្រើប្រាស់អគ្គិសនីដែលមានគុណភាពអគ្គិសនីនៅឆ្នាំ ២០៣០” ) ។
      2. ii) គោលនយោបាយជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ (“ វិស័យឯកជនត្រូវបានលើកទឹកចិត្តឱ្យចូលរួមនៅក្នុងគ្រប់វិស័យនៃការផ្តល់សេវាកម្ម”) និងគោលដៅជាតិរបស់កម្ពុជា (៨៥% នៃប្រជាជនដែលមានទឹកស្អាតប្រើប្រាស់ប្រកបដោយចីរភាពនៅក្នុងតំបន់ទីក្រុង) នៅឆ្នាំ ២០១៨ និង ៦៥% នៅតំបន់ជនបទ) ។

នៅក្នុងខែមីនា ឆ្នាំ២០១៤ ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានផ្តល់សិទ្ធិឱ្យធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ជាកន្លែងផ្តល់ឥណទានសម្បទាន (“ មធ្យោបាយឥណទាន”) និងយន្ដការចែករំលែកហានិភ័យមួយហៅថា ARIZ ដែលផ្តោតលើការផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ុន SEs ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនីនៅតាមទីប្រជុំជនតូចៗ និងតំបន់ជនបទនៃប្រទេសកម្ពុជា។

ឥណទានដែលមានទំហំ១០ លានដុល្លារsសហរដ្ឋអាមេរិក ទៅលើអគ្គិសនី និងអប្បបរមា៥​ លានដុល្លារសហរដ្ឋអាមេរិក ទៅលើការផ្គត់ផ្គង់ទឹកស្អាត។ ទំហុំ ប្រាក់កម្ចីជាមធ្យមក្នុងមួយក្រុមហ៊ុនអគ្គិសនីត្រូវបានប៉ាន់ប្រមាណថាមានចំនួន៥០០.០០០​ ដុល្លារសហរដ្ឋអាមេរិក និងចំនួន២៥០.០០០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់មួយក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត។

សមាសធាតុទី ១ គ្រប់គ្រងដោយ FTB ដោយមាន ការគាំទ្រពីក្រុមអ្នកប្រឹក្សាយោបល់។

សមាសធាតុទី២ និងទី៣ ត្រូវបានត្រួតពិនិត្យដោយផ្ទាល់ដោយគម្រោង AFD សម្រាប់ការអនុវត្ត និងអភិវឌ្ឍន៍ដោយសម្ព័ន្ធក្រុមហ៊ុន GRET / ARTELIA / SEE-SAW / ISEA ។