សន្និសីទ និងពិព័រណ៍ទឹកស្អាត

សន្និសីទនិងពិព័រណ៍ទឹកស្អាត

សមាគម​ ស.ទ.ក បានរៀបចំប្រារព្ធធ្វើសន្និសីទនិងពិព័រណ៍ទឹកស្អាតជារៀងរាល់២ឆ្នាំម្តង ចាប់តាំងពីសមាគមបានបង្កើតឡើងរហូតមកដល់បច្ចុប្បន្នសមាគមបានធ្វើសន្និសីទនិងពិព័រណ៍ទឹកស្អាតមានចំនួនបីលើករួចមកហើយសម្រាប់ កម្មវិធីសន្និសីទនិងពិព័រណ៍ទឹកស្អាតលើកទី៤នៅក្នុងឆ្នាំ២០២១។

សន្និសីទ និងពិព័រណ៍ទឹកស្អាតមានគោលបំណងផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការជាមួយសមាជិកអ្នកពាក់ព័ន្ធ និងស្វែងរកដៃគូអាជីវកម្ម ធ្វើបទបង្ហាញពីបច្ចេកវិទ្យាថ្មីៗ ចែករំលែកព័ត៌មាន បទពិសោធន៍ទាក់ទងនឹងវិស័យទឹកស្អាត និងការតាំងពិព័រណ៍។