គម្រោង UNICEF 2022

គម្រោង
«បង្កើនភាពធន់សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជនរស់នៅក្នុងតំបន់ដែលបានរងគ្រោះពីគ្រោះធម្មជាតិមិនទាន់មានបណ្តាញទឹកស្អាត»

១. បរិបទនៃទិដ្ឋភាពទូទៅ

បរិមាណទឹកភ្លៀងនៅប្រទេសកម្ពុជាមិនបានបង្ហាញពីការកើនឡើង ឬថយចុះណាមួយចាប់តាំងពីឆ្នាំ១៩៦០។ បរិមាណ ទឹកភ្លៀង ដែលកើតឡើងមិនបានបង្កឱ្យមានព្រឹត្តិការណ៍ធ្ងន់ធ្ងរណាមួយដែលនាំឱ្យមានការផ្លាស់ប្តូរខ្លាំងឡើយចាប់តាំងពីឆ្នាំ១៩៦០។ ប្រទេសកម្ពុជាបានជួបប្រទះនូវគ្រោះមហន្តរាយ ស្ទើរតែគ្រប់ប្រភេទ រួមមាន៖ ទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ។ ព្យុះទីហ្វុងតំបន់ភូមិសាស្ត្រគ្រោះធម្មជាតិមួយចំនួននៃប្រទេសកម្ពុជាកើតមានតាម តំបន់វាលទំនាបកណ្តាល ដែលមានប្រព័ន្ធអេកូឡូស៊ី តាមឆ្នេរសមុទ្រ តាមជួរភ្នំដងរែកនៅភាគខាងជើង និងភ្នំក្រវាញនៅភាគនិរតី​។

តាមការព្យាករណ៍ថាការកើនឡើងជាមធ្យមនៃសីតុណ្ហភាពប្រចាំឆ្នាំនៅកម្ពុជាចាប់ពី១.៤ ទៅ៤.៣ អង្សាសេ នៅឆ្នាំ២១០០។ ការព្យាករណ៍ថាទឹកភ្លៀងប្រចាំឆ្នាំជាមធ្យមនឹងមានការកើនឡើងគួរឱ្យកត់សម្គាល់បំផុតគឺនៅក្នុងរដូវវស្សា។ ប្រទេសដទៃទៀតជាប់តាមតំបន់ទន្លេមេគង្គ នឹងអាចកើតមានទឹកជំនន់ និងគ្រោះរាំងស្ងួតនឹងកើតមានឡើងញឹកញាប់ និងភាពធ្ងន់ធ្ងរ។

ការការព្យាករណ៍ផលជះឥទ្ធិពលរបស់គម្រោងលើការប្រែប្រួលអាកាសធាតុ កំណើនទឹកភ្លៀងមានកម្រិតខ្ពស់ ការប្រែប្រួលសីតុណ្ហភាព ដែលបានព្យាករណ៍ទុក និងផលជះឥទ្ធិពលប៉ះពាល់នៃការអភិវឌ្ឍន៍ទំនប់នាពេលអនាគតលើប្រព័ន្ធធារាសាស្ត្រក៏ជាផ្នែកមួយផងដែរ។ ទិន្នន័យបង្ហាញអំពីភាពងាយរងគ្រោះសេវាទឹកស្អាត អនាម័យនៅកម្ពុជាចំពោះការប្រែប្រួលអាកាសធាតុតាមរដូវកាល៖ ភាពងាយរងគ្រោះនាំឱ្យមានហានិភ័យ មកពីការបម្រែបម្រួលអាកាសធាតុកើតមានឡើង។ ចំពោះទឹកស្អាតអនាម័យបានបង្ហាញពីបញ្ហាប្រឈមបន្ថែមទៀតក្នុងការសម្រេចបាននូវគោលដៅជាតិ និរន្តរភាព នៃការប្រើប្រាស់ជាសកលលោក។

ទោះបីជាប្រទេសកម្ពុជា មានការរីកចម្រើនខ្លះៗគួរឱ្យកត់សម្គាល់ក៏ដោយ ការកើនឡើងចំនួនប្រជាជន ចំពោះការទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតក្នុងមូលដ្ឋានក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ក៏នៅតែមានគម្លាតក្នុងការទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត។ ប្រជាជនកម្ពុជារស់នៅតាមជនបទម្នាក់ក្នុងចំណោមបួននាក់បានប្រើប្រាស់ទឹកផឹកដែលមិនមានការកែលម្អ។

វាមានការថយចុះ២២% (ម្ភៃពីរភាគរយ) ពីរដូវប្រាំងក្នុងចំណោមអ្នកប្រើប្រាស់ទឹកដែលមានលក្ខណៈកែលម្អប្រសើរឡើង បើប្រៀបធៀបទៅនឹងការថយចុះមាន២% (ពីរភាគរយ) នៅក្នុងទីប្រជុំជន(ទីក្រុង)ក្នុងអំឡុងពេលដូចគ្នា។ គ្រួសារក្រីក្រនៅជនបទ មានការធ្លាក់ចុះ២០% (ម្លៃភាគរយ) នៃអ្នកប្រើប្រាស់ទឹកដែលមានលក្ខណៈកែលម្អប្រសើរឡើង បើប្រៀបធៀបទៅនឹងការធ្លាក់ចុះ១១% (ដប់មួយភាគរយ) ក្នុងចំណោមគ្រួសារមានជីវភាពធូរធារនៅជនបទ។​

តាមការស្រាវជ្រាវបានបង្ហាញថា​ ជំងឺដែលបណ្តាលមកពីការប្រើប្រាស់ទឹកមានជំងឺអាសន្នរោគ និងរាគរូស (ជំងឺរាគរូសដែលកើតមានចំពោះកុមារអាយុក្រោម៥ឆ្នាំ និងភាពកង្វះអាហារូបត្ថម្ភជាកត្តាដែលសំខាន់មួយ) ប្រសិនបើអាកាសធាតុប្រែប្រួលបណ្តាលឱ្យមកពីកង្វះទឹកស្អាត គឺកាន់តែធ្ងន់ធ្ងរ ហើយគំរាមកំហែងពីបម្រែម្រួលអាកាសធាតុ ដល់ផែនការសុវត្ថិភាពទឹកស្អាត និងអនាម័យ។ លើស​ពី​នេះ​ទៅ​ទៀត ការ​ឡើង​សីតុណ្ហភាពក៏​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​រាគផងដែរ​។

ឃើញដូច្នេះសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (ស.ទ.ក) ស្នើបានគម្រោងធ្វើការជាដៃគូអភិវឌ្ឍជាមួយអង្គការយូនីសេហ្វ UNICEF ធ្វើការនៅតំបន់ងាយរងគ្រោះនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងស្រុកបូរីជលសារ ខេត្តតាកែវ។ ជាតំបន់ក្នុងឃុំ ដែលមានភ្លៀងធ្លាក់ទាប នឹងការព្យាករណ៍បានសន្មត់ថាមានហានិភ័យនៃកង្វះទឹកខ្ពស់។ ភាពជាដៃគូនេះក៏ជាលទ្ធផលដែលអាចសម្រេចបានស្របតាមផែនការការងាររបស់អង្គការយូនីសេហ្វ UNICEF ដើរតួសំខាន់ជាមួយរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២១។

ឯកសារអន្តរាគមដែលបានស្នើមានទិសដៅគឺបន្សាំទៅនឹងអាកាសធាតុ ដោយផ្អែកលើដំណោះស្រាយបច្ចេកទេស ក្រោមការកំណត់អត្តសញ្ញាណហានិភ័យនៃគ្រោះថ្នាក់អាកាសធាតុ សម្រាប់ផែនការសុវត្ថិភាពទឹកស្អាតថ្នាក់ឃុំ ក្នុងតំបន់គោលដៅធ្វើការដោយ MRD/PDRD និងអាជ្ញាធរឃុំ/សង្កាត់ មានការត្រួតពិនិត្យបច្ចេកទេសពីអង្គការយូនីសេហ្វ UNICEF មានចំនួន៩ ឃុំនៅក្នុងស្រុកបានជ្រើសរើសចំនួន២ មានឃុំខ្លះជាឃុំដាច់ប្រយោលមិនមានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតទៅដល់។

សកម្មភាពអន្តរាគមន៍ចម្បងដោះស្រាយបញ្ហាដូចបានរៀបរាប់ខាងលើ៖

      1. (I) ពង្រីកបណ្តាញប្រព័ន្ធផ្គត់ផ្គង់ទឹកតាមបំពង់ និងកែលម្អប្រភពទឹកឆៅ​មានស្រាប់ (ស្រះជីក ឬបឹង) និងការបង្កើតអណ្តូងថ្មីអាចទ្រទង់ទឹកសម្រាប់ផ្គត់ផ្គង់បានយូរក្នុងពេលដែលមានបម្រែបម្រួលអាកាសធាតុ ដើម្បីធានាបាននូវប្រភពទឹកក្នុងអំឡុងពេលរដូវប្រាំង រួមទាំងការប្រើប្រាស់ថាមពលអាចប្រើប្រាស់ឡើងវិញ (ប្រព័ន្ធបូមទឹកប្រើប្រាស់ថាមពលសូឡា ពន្លឺព្រះអាទិត្យ)។
      2. (II) ផ្តល់ការគាំទ្រសម្រាប់ការបង្កើតប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្នាក់ភូមិ និង
      3. (III) ចែករំលែកឯកសារ ចំណេះដឹង កសាងសមត្ថភាព ការអភិវឌ្ឍន៍ការយល់ដឹងអំពីការផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ ដែលបន្សុំានឹងបម្រែបម្រួលអាកាសធាតុ រួមទាំងការដំឡើងការត្រួតពិនិត្យតាមដានបរិមាណទឹកក្រោមដីសម្រាប់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ ដែលបានប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យតាមដានកម្រិតទឹកក្រោមដីដោយស្វ័យប្រវត្តិ ដែលបានដំឡើងទៅក្នុងអណ្តូងខួងនិងប្រព័ន្ធបណ្តាញទឹកស្អាតតាមបំពង់ចែកចាយទឹកស្អាតរបស់គម្រោងបានអនុវត្ត។
      4. (IV) ការចូលរួម (ពិនិត្យមើលខិត្តប័ណ្ណផ្សព្វផ្សាយបានភ្ជាប់) របស់ក្រុមហ៊ុន MoWRAM។ សមាគមស.ទ.ក ធ្វើការសិក្សាសម្ធិលទ្ធភាពតាមទូរស័ព្ទខលសំភាសន៍ជាមួយសមាជិកប្រតិបត្តិករទឹកស្អាតឯកជន (PWO) និងជាសមាជិករបស់សមាគម ស.ទ.ក ​ មានសក្តានុពលសម្រាប់ពង្រីកបណ្តាញ និងការត្រួតពិនិត្យតាមដានទឹកក្រោមដី។
      5. (V) រៀបចំបង្កើតទំនួលខុសត្រូវ TOR សម្រាប់ចូលរួមវិភាគជាមួយ UNICEF និងខាងក្រសួង MISTI។

២.​ គោលដៅនៃគម្រោង

          • សរុបចំនួន១១៧០ គ្រួសារទទួលបានទឹកស្អាត ប្រើប្រាស់តាមបំពង់ដែលពង្រីកបណ្តាញថ្មីប្រកបដោយនិរន្តរភាព (រួមទាំងចំនួនស្ត្រី២០៤៧ នាក់ និង១៨២៥ នាក់ជាកុមារ)។
          • យ៉ាងហោចណាស់២៣១០ គ្រួសារ/តភ្ជាប់បណ្តាញទឹកស្អាតដែលមានស្រាប់ នឹងទទួលបានអត្ថប្រយោជន៍ការកែលម្អប្រភពទឹក ដើម្បីទប់ទល់នឹងហានិភ័យពីបម្រែបម្រួលអាកាសធាតុកើតមានឡើង។
          • យ៉ាងហោចណាស់២២០០ គ្រួសាររួមទាំងស្ត្រី៣៨៥០ នាក់ និងកុមារចំនួន៣៤៣២ នាក់អាចមានលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ថ្នាក់ភូមិបន្ទាប់ពីគម្រោងបានបញ្ចប់។

៣. លទ្ធផលគម្រោង

លទ្ធផល១. ប្រតិបត្តិករទឹកស្អាតឯកជនបានកែលម្អប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត តាមរយៈការពង្រីកបណ្តាញបំពង់ថ្មី និងការកែលម្អប្រភពទឹកនៅក្នុងឃុំគោលដៅទប់ទល់នឹងហានិភ័យបម្រែបម្រួលអាកាសធាតុ​ ដើម្បីឆ្លើយតបទៅនឹងហានិភ័យដែលត្រូវបានកំណត់នៅក្នុងដំណើរការផែនការសុវត្ថិភាពទឹក។

លទ្ធផល២. យ៉ាងហោចណាស់២២០០ គ្រួសាររស់នៅក្នុងឃុំគោលដៅទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់ទឹកស្អាតថ្នាក់ភូមិធន់នឹងអាកាសធាតុសម្រាប់ការផ្គត់ផ្គង់ទឹកតាមបំពង់ ដើម្បីឆ្លើយតបទៅនឹងហានិភ័យបានកំណត់ក្នុងដំណើរការផែនការសុវត្ថិភាពទឹកត្រឹមដំណាច់ឆ្នាំ២០២២។

លទ្ធផល៣. ការរៀនសូត្រពីបម្រែម្រួលអាកាសធាតុ ការចែករំលែកចំណេះដឹង និងការអភិវឌ្ឍន៍សមត្ថភាពបម្រាប់ប្រតិបត្តិករផ្គត់ផ្គង់ទឹកតាមបំពង់។