សន្និសីទ និងពិព័រណ៍ទឹក

MISTI / CWA
សន្និសីទ និងពិព័រណ៍ទឹកកម្ពុជាលើកទី៤
ថ្ងៃទី២៩-៣០ ធ្នូ ឆ្នាំ២០២២

១.​ សេចក្តីផ្តើម

សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (ស.ទ.ក) គឺជាសមាគមអព្យាក្រឹត មិនស្វែងរកប្រាក់កម្រៃជាឯកជន មិនប្រកាន់ពូជសាសន៍ មិនប្រកាន់សាសនា មិនប្រកាន់និន្នាការនយោបាយ មិនធ្វើនយោបាយ មិនធ្វើជាឧបករណ៍របស់គណបក្សនយោបាយ ក្នុងនោះមិនផ្តល់ជាសម្ភារ ហិរញ្ញវត្ថុ ធនធានមនុស្ស ដើម្បីគាំទ្រគណបក្សនយោបាយ ឬបេក្ខជន ឬអ្នកគាំទ្រណាមួយឡើយ។ សមាគមបម្រើឱ្យផលប្រយោជន៍សមាជិក និងផលប្រយោជន៍សាធារណៈតាមលទ្ធភាពដែលសមាគមអាចចូលរួមបាន។ សមាគមបាននឹងកំពុងធ្វើការជាមួយដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារលើវិស័យ ទឹកស្អាត និងក្រសួងពាក់ព័ន្ធនានា។ សមាគម ត្រូវបានទទួលស្គាល់ជាតួអង្គសំខាន់មួយក្នុងកិច្ចសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា (ឧ.ប.វ.ន) ក្នុងការនាំមកនូវទឹកស្អាត អនាម័យ សុវត្ថិភាព និងថ្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជាយើង។

តួនាទីរបស់សមាគមរួមមាន៖ ១).គាំទ្រ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា ២).ពង្រឹងចំណេះដឹង និងជំនាញបច្ចេកទេសដោយផ្អែកលើការអនុវត្តឈានមុខគេនៅក្នុងប្រទេសកម្ពុជា និង ៣).លើកទឹកចិត្តដល់ការពង្រីកសេវាកម្មផ្គត់ផ្គង់ទឹកស្អាតប្រកបដោយ       ចីរភាពនៅកម្ពុជា។

គិតត្រឹមត្រីមាសទីបី នៃឆ្នាំ២០២២ សមាគមមានសមាជិកចំនួន ៣១៧ ក្នុងនោះ ២៨៤ គឺជាប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជនដែលមានអាជ្ញាប័ណ្ណ ហើយកំពុងផ្គត់ផ្គង់ទឹកស្អាតនៅក្នុង ២៣ខេត្ត/ក្រុង។

នៅក្នុងប្រទេសកម្ពុជាយើង មានប្រមាណ ៥០០ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន (PWOs) កំពុងផ្គត់ផ្គង់ទឹកស្អាតក្នុងប្រទេសកម្ពុជា រួមទាំងប្រតិបត្តិករមានអាជ្ញាប័ណ្ណ និងប្រតិបត្តិករគ្មានអាជ្ញាប័ណ្ណ។ ពួកគេភាគច្រើនបានដើរតួយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទឹកស្អាត ដែលមានថ្លៃសមរម្យជូនដល់ប្រជាជនកម្ពុជានៅតាមជនបទ និងតំបន់ប្រមូលផ្តុំនៃប្រទេសកម្ពុជា។ ក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ ពួកគាត់បានតភ្ជាប់    បណ្តាញទឹកស្អាតបានជាង ៥០០,០០០តំណគ្រួសារ ដែលមានចំនួនប្រជាជនប្រមាណ ២លាននាក់។ ទោះយ៉ាងណាក៏ដោយ រហូតមកដល់សព្វថ្ងៃនេះ គ្រួសារក្រីក្រជាច្រើន និងតំបន់ដែលមានដង់ស៊ីតេប្រជាជនទាប មិនមានលទ្ធភាពប្រើប្រាស់ទឹកស្អាតតាមបំពង់នោះទេ។

ត្រឹមឆ្នាំ២០២១ ប្រជាពលប្រមាណ ៣៤%នៃចំនួនប្រជាជនទាំងអស់បានតភ្ជាប់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតាមបំពង់។ ហេតុផលនៃការតភ្ជាប់ទឹកស្អាតតាមបំពង់នៅមានចំនួនតិច រួមមាន៖ កង្វះការយល់ដឹងអំពីសារៈសំខាន់នៃទឹកស្អាតតាមបំពង់ កង្វះដើមទុនវិនិយោគទៅលើទុយោទឹកស្អាត កង្វះខាតកម្លាំងពលកម្ម មិនមានវគ្គបណ្តុះបណ្តាលក្នុងវិស័យទឹកស្អាតជាដើម។ សមាគមបាននឹងកំពុងព្យាយាមធ្វើការជាបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាទាក់ទងទៅនឹងការពង្រីកសេវាទឹកស្អាតតាមបំពង់។ សមាគមបាននឹងកំពុងធ្វើការជាបន្តបន្ទាប់ដើម្បីដោះស្រាយបញ្ហាប្រឈមនានាទាក់ទងនឹងការពង្រីកសេវាទឹកតាមបំពង់។ សមាគមបានរៀបចំវេទិកាជាច្រើនក្នុងមួយឆ្នាំៗដើម្បីនាំភាគីពាក់ព័ន្ធផ្សេងៗ ស្វែងរកដំណោះស្រាយជាក់ស្តែងចំពោះបញ្ហាដែល  វិស័យផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជាជួបប្រទះ។

ដោយមានកិច្ចសហការជាមួយក្រសួងឧ.វ.ប.ន សមាគមស្នើសុំសហការរៀបចំសន្និសីទ និងពិព័រណ៍ទឹកកម្ពុជាលើកទី៤ សម្រាប់ឆ្នាំ២០២២ ដោយអញ្ជើញតំណាងមកពីស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល(NGO) អ្នកស្រាវជ្រាវនិងអ្នកជំនាញ ប្រតិបត្តិករទឹក(សាធារណៈ និង ឯកជន) អ្នកផ្គត់ផ្គង់លើវិស័យទឹកស្អាត គ្រឹះស្ថានហិរញ្ញវត្ថុ(ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ)ជាដើម ដើម្បីចែករំលែកចំណេះដឹង ព័ត៌មាន និងការច្នៃប្រឌិត ដើម្បីកែលម្អវិស័យផ្គត់ផ្គង់ទឹកនៅកម្ពុជា។

២. អំពីសន្និសីទ និងពិព័រណ៍ទឹកកម្ពុជា

សន្និសីទនិងពិព័រណ៍ទឹកកម្ពុជាលើកទី៤នេះ គ្រោងនឹងប្រារព្ធធ្វើនៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមប្រធានបទ «ផ្តល់គុណតម្លៃលើតំណក់ទឹក កុំរង់ចាំដល់ដំណក់ចុងក្រោយ ដើម្បីនិរន្តរភាពទឹកនាពេលអនាគត! »។

សន្និសីទនិងពិព័រណ៍ទឹកកម្ពុជាលើកទី៤នេះនឹងពិភាក្សាលើប្រធានបទដូចខាងក្រោម៖

    1. – តើត្រូវពន្លឿនកិច្ចខិតខំប្រឹងប្រែងសហការពីគ្រប់ភាគីពាក់ព័ន្ធយ៉ាងដូចម្តេចដើម្បីឆ្លើយតបទៅនឹងការទទួលបានការផ្គត់ផ្គង់ទឹកជាសកលនៅឆ្នាំ២០៣០ នៅកម្ពុជា?
    2. – តើត្រូវបង្កើតភាពធន់ក្នុងការផ្លាស់ប្តូរអាកាសធាតុ និងឆ្លើយតបទៅនឹងហានិភ័យអាកាសធាតុដែលកំពុងកើតមាននៅក្នុងវិស័យទឹកយ៉ាងដូចម៉េច?
    3. – តើត្រូវធ្វើដូចម្តេចដើម្បីជំរុញកិច្ចសហការកាន់តែខ្លាំងរវាងក្រសួងនានារបស់រដ្ឋាភិបាលដើម្បីការពារធនធានទឹក និងបង្កើនលទ្ធភាពទទួលបានទឹកស្អាតប្រកបដោយនិរន្តរភាព?
    4. – ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតចំពោះបញ្ហាប្រឈមទឹកស្អាតនៅកម្ពុជា
          • កង្វះទឹក និង
          • គុណភាពទឹក,
          • ការសម្អាតទឹកកខ្វក់ និង
          • ការកែច្នៃទឹកសម្រាប់ប្រើប្រាស់ឡើងវិញ
    5. – ចូលរួមជាមួយអតិថិជន ដើម្បីលើកកម្ពស់ការប្រើប្រាស់ ការតភ្ជាប់ និងកែលម្អសេវាកម្មអតិថិជន
    6. – ភាពជឿនលឿននៃបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីៗ ដើម្បីកែលម្អប្រតិបត្តិការ
    7. – ដំណោះស្រាយហិរញ្ញប្បទាន សម្រាប់វិស័យទឹកស្អាតនៅកម្ពុជា

ក្រៅពីកិច្ចពិភាក្សាខាងលើ វេទិកានេះក៏មានការតាំងពិព័រណ៍​បង្ហាញនៃសេវាកម្ម និងផលិតកម្មទាក់ ទងនឹងទឹកស្អាតដោយក្រុមហ៊ុនផ្សេងៗសម្រាប់រយៈពេលពីរថ្ងៃ។ ការតាំងពិពណ៍នេះដើម្បីនឹងផ្តល់ឱកាសឱ្យអ្នកចូលរួមទាំងអស់បានទស្សនា សិក្សារៀនសូត្រ និងទទួលបានចំណេះដឹងអំពីបច្ចេកវិទ្យាថ្មីៗក្នុងអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតតាមបំពង់។

កាលបរិច្ឆេទ និងទីកន្លែង

សន្និសីទនិងពិព័រណ៍ទឹកកម្ពុជាលើកទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។

ភាសា

សន្និសីទនិងពិព័រណ៍ទឹកកម្ពុជាលើកទី៤ នឹងប្រើជាពីរភាសាគឺ ភាសាខ្មែរ និងភាសាអង់គ្លេស៏ ដើម្បីងាយស្រួលដល់អ្នកចូលរួមជាតិ និងអន្តរជាតិ (នឹងមានការបកប្រែភាសាជូន)

ការរំពឹងទុកនៃអ្នកចូលរួម

អ្នកចូលរួមប្រមាណ ៦០០នាក់ អញ្ជើញពីសំណាក់ មន្ត្រីរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការមិនមែន      រដ្ឋាភិបាល ភ្ញៀវជាតិ និងអន្តរជាតិ (NGOs) ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន អ្នកស្រាវជ្រាវ និស្សិតសាកលវិទ្យាល័យ និងក្រុមហ៊ុនផ្គត់ផ្គង់សំភារៈ ចូលរួមក្នុងវេទិកាក្នុងរយៈពេលពីរថ្ងៃ។

៣. លទ្ធផលរំពឹងទុក

សន្និសីទនិងពិព័រណ៍ទឹកកម្ពុជាលើកទី៤នេះនឹងលើកកម្ពស់ការយល់ដឹងរបស់អ្នកចូលរួមអំពីនិន្នាការ និងបញ្ហាប្រឈមនៃវិស័យនេះនៅកម្ពុជា។ វេទិកានេះក៏នឹងគៀងគរ កិច្ចខិតខំប្រឹងប្រែងពីរដ្ឋាភិបាល អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល នៅគ្រប់កម្រិតដើម្បីរៀបចំសកម្មភាពសម្រាប់រយៈពេលខ្លី រយៈពេលវែងផងដែរ។ អ្នកផ្តល់សេវាដែលនឹងដាក់តាំងបង្ហាញបច្ចេកវិទ្យា និងដំណោះស្រាយរបស់ពួកគេនឹងអាចទៅដល់ទីផ្សារគោលដៅ ហើយអ្នកចូលរួមទាំងអស់ក៏នឹងដឹងអំពីដំណោះស្រាយដែលមានស្រាប់ថ្មីៗនៅក្នុងវិស័យទឹកតាមបំពង់ផងដែរ។

កម្រងរូបភាព

ឯកសារបទបង្ហាញ

ឯកសារបទបង្ហាញ
ថ្ងៃទីមួយ ២៩ ធ្នូ ២០២២

WB Slide

CSDG Slide

MRD Slide

ITC_BS

PWO_CWA

Guideline for Flood

WS & CR

climate_change

CWA_PPT

Techno_Research

CWA_Marketing Strategy

PWO_Siemny

ឯកសារបទបង្ហាញ
ថ្ងៃទីពីរ ៣០ ធ្នូ ២០២២

ADWSSD

Water Development Fund

Water dot Org Program

SME Bank

SFF Slide

KOWBA

CFSE Digital

FTB- SWA

MISTI Policy

Accountability WaterAid

PWO_Kamchay Mear

PWO_Marin Pich Sar

ឯកសាររបាយការណ៍

Conference Report

ឯកសារវីដេអូ