សន្និបាតសមាគម លើកទី១៣ ប្រចាំឆ្នាំ២០២៤

សន្និបាតសមាគម លើកទី១៣ ឆ្នាំ២០២៤
របស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា

ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៧:៣០ ព្រឹក សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (ស.ទ.ក) បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់       ឯកឧត្តម ហែម  វណ្ណឌី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧវបន) លោកស្រី Kirsty Harris ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោក ឡេង ខៀវ ប្រធានសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា។

អង្គសន្និបាតមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ឧវបន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា អង្គការ Water.org កម្មវិធី CAPRED ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ក្រុមប្រឹក្សាភិបាលសមាគម  បុគ្គលិកសមាគម សមាជិកអាជីព និងសមាជិកគាំទ្ររបស់សមាគម សរុបចំនួន ៤០៥នាក់ (ស្រី ១១៥នាក់)។ នៅក្នុងកំឡុងនៃសន្និបាតសមាគមនេះ ក៏មានការតាំងបង្ហាញផលិតផល និងសេវាកម្មពាក់ព័ន្ធនឹងវិស័យទឹកស្អាតផងដែរ។​

គោលបំណង៖

អង្គសន្និបាតសមាគមប្រចាំឆ្នាំលើកទី១៣ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖

១) អបអរសាទរសមិទ្ធផលរបស់សមាគមក្នុងឆ្នាំ២០២៤ និងរៀបចំផែនការការងារប្រចាំឆ្នាំ២០២៥

២) ដាក់ដំណើរការ«ផែនការយុទ្ធសាស្រ្តសមាគមសម្រាប់ឆ្នាំ២០២៥-២០៣០» និង «មូលនិធិអភិវឌ្ឍន៍សមាជិក និងវិស័យទឹកស្អាត (ម.អ.ស.វ.) របស់សមាគម»

៣) បង្កើនទំនាក់ទំនងរវាងសមាជិកសមាគមឱ្យកាន់តែប្រសើរឡើង និងចែករំលែកបច្ចេកវិទ្យាថ្មីៗ។

សុន្ទរកថាស្វាគមន៍

លោក ឡេង ខៀវ ប្រធានក្រុមប្រឹក្សាភិបាលសមាគម  បានថ្លែងសុន្ទរកថាស្វាគមន៍ និងថ្លែងអំណរគុណដល់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧវបន អង្គទូត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងអង្គ        សន្និបាតនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួង ឧវបន​  បានលើកឡើងពីកិច្ចសហប្រតិបត្តិការរបស់ក្រសួង ឧវបន ជាមួយដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធនាពេលកន្លងមក និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ឧវបន ក្នុងការជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្ត​ និងការពង្រឹងរដ្ឋាករទឹកសាធារណៈ ដែលទើបប្រែក្លាយជាសហគ្រាសសាធារណៈ ការពង្រឹងធនធានមនុស្សក្នុងវិស័យទឹកស្អាត និងការរៀបចំមូលនិធិ​អភិវឌ្ឍន៍ វិស័យទឹកស្អាតជាដើម។ ទន្ទឹមនឹងនោះ ក្រសួងក៏ចង់ឃើញប្រតិបត្តិករទឹកស្អាតឯកជន មានការពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការដឹកនាំ ការគ្រប់គ្រងអាជីវកម្ម បង្កើនភាពជាអ្នកដឹកនាំ ភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ក្នុងការពង្រីក និងពង្រឹងសេវាកម្មផ្គត់ផ្គង់ទឹកស្អាតក្នុងដែនអាជ្ញាបណ្ណរបស់ខ្លួន ដោយ​ឈរលើលក្ខខណ្ឌគោលទាំង៤ គឺ ការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយ គុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ។

អង្គសន្និបាតមានការចូលរួមសហការឧបត្ថម្ភពីក្រុមហ៊ុន​ និងអង្គការដៃគូចំនួន១៩ ដូចខាងក្រោម៖

១) កម្មវិធី CAPRED

២) អង្គការ Water.org

៣)  ក្រុមហ៊ុន ធី អ៊ី អឹម ខូអិលធីឌី (TEM)

៤) សហគ្រាស អ៊ី-ផៅវ័រ ស៊ីស៊ីអិល(E-Power)

៥) ក្រុមហ៊ុន ខេស៊ីអអាយ អ៊ិនធើណេសិនណល ខូអបភើរេសិន ឯ.ក (KCRI)

៦) ក្រុមហ៊ុន វ៉ធើរ ផាតនើរ (ខេមបូឌា) ឯ.ក (Water Partners Cambodia)

៧) ក្រុមហ៊ុន កូមិន ខ្មែរ ចំកាត់

៨) ក្រុមហ៊ុន Molecor South East Asia

៩) ក្រុមហ៊ុន ផាម អេឡិកទ្រីក សឹលូសិន ឯ.ក

១០) ក្រុមហ៊ុន អិ​ល ធី ខេ ជេ (ខេ មបូឌា) ឯ.ក

១១) ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB)

១២) ក្រុមហ៊ុន ភ្នំពេញប្លាស្ទិចប្រូដាក់(Phnom Penh Plastic)

១៣) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ ភីអ៊ិលស៊ី

១៤)  វិទ្យាស្ថាន ឌែលតា វ៉តធឺរ

១៥) ក្រុមហ៊ុន ឥន្ធនូ ខេមបូឌាត្រេឌីង

១៦) ក្រុមហ៊ុន ថេកហ្សូន ផ្លាស (ធីហ្សេតភី) ឯ.ក

១៧)  ក្រុមហ៊ុន​ វ៉ធើម៉ិច ថេកណឡជី(Watermech)

១៨) ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា​ (SME BANK)

១៩) ស្ថានីយផ្គត់ផ្គង់ទឹកស្អាតបែកចែន។

អង្គសន្និបាត បានបញ្ចប់នៅវេលាម៉ោង ៥:១៥ ល្ងាចនៅក្នុងថ្ងៃខែឆ្នាំដដែលប្រកបដោយភាពជោគជ័យ ក្តីសប្បាយរីករាយ និងភាពស្និទ្ធស្នាលជាទីបំផុត។