កិច្ចប្រជុំថ្នាក់តំបន់ខេត្តសៀមរាប

កិច្ចប្រជុំថ្នាក់តំបន់ខេត្តសៀមរាប

ខេត្តសៀមរាប៖ ថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ សមាគមបានរៀបចំកិច្ចប្រជុំថ្នាក់តំបន់នៅខេត្តសៀមរាប នៅសណ្ឋាគារ អង្គរប៉ារាឌី ខេត្តសៀមរាប។

គោលបំណង៖

១. ស្តាប់សំឡេងរបស់សមាជិក និងរួមគ្នាស្វែងរកដំណោះស្រាយ

២. បង្កើនទំនាក់ទំនងជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ មន្ទីរពាក់ព័ន្ធ សមាជិកសមាគម និងដៃគូ

អភិវឌ្ឍន៍នានា

៣. បច្ចុប្បន្នភាពអំពីសមាគម ច្បាប់គតិយុត្តនានាទាក់ទងទៅនឹងវិស័យទឹកស្អាត និងការចែករំលែកចំណេះដឹង បទពិសោធន៍ ព័ត៌មាន និងបច្ចេកវិទ្យាថ្មីៗ។

កិច្ចប្រជុំទទួលបានអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការ ក្រសួងឧស្សហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក សៀ សេងហ៊ាប ហេរញ្ញិក ក្រុមប្រឹក្សាភិបាលសមាគម និងលោកស្រី ម៉ននី រង្សី អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីក្រសួង ឧ.វ.ប.ន.  រដ្ឋបាលខេត្ត សៀមរាប កំពង់ធំ និងខេត្តបន្ទាយមានជ័យ មន្ទីរ ឧ.វ.ប.ន. ខេត្តសៀមរាប កំពង់ធំ បន្ទាយមានជ័យ ព្រះវិហារ និងខេត្តឧត្តរមានជ័យ មន្ទីរអភិវឌ្ឍន៍ជន មន្ទីរធនធានទឹក និងឧតុនិយម មន្ទីររ៉ែ និងថាមពល មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ធំ សៀមរាប និងបន្ទាយមានជ័យ

ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជនមកពីខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ ព្រះវិហារ បាត់ដំបង តាកែវ និងខេត្តកណ្តាល

តំណាងអង្គការ Water.org បុគ្គលិកសមាគម និងតំណាងក្រុមហ៊ុនដែលបានចូលរួមឧបត្ថម្ភដល់កិច្ចប្រជុំថ្នាក់តំបន់នៅខេត្តសៀមរាប សរុបចំនួន ១១៥ នាក់ (ស្រី ២០នាក់) ក្នុងនោះមានប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជនចំនួន ៤១ នាក់ (ស្រី ១០ នាក់) ដែលអញ្ជើញមកពី ៣៦ ស្ថានីយ។

សមាគមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្តសៀមរាប មន្ទីរពាក់ព័ន្ធ និងអ្នកឧបត្ថម្ភកិច្ចប្រជុំរួមមាន៖ អង្គការ Water.org, ធនាគារ SME Bank, ក្រុមហ៊ុន KUBOTA Cambodia, ក្រុមហ៊ុន Techzone Plus, ក្រុមហ៊ុន Khmer Angkor Plastic, ធនាគារ FTB Bank, ក្រុមហ៊ុន Phnom Penh Plastic Product, ក្រុមហ៊ុន LESSO, ក្រុមហ៊ុន X-Water, ក្រុមហ៊ុន Watermech, ក្រុមហ៊ុន DONSATRON INTERNATIONAL, ក្រុមហ៊ុន Pump Electric Solutions, ក្រុមហ៊ុន Khmer Water Supply Holding និង ក្រុមហ៊ុន TCU។

ឯកសាររបាយការណ៍