សន្និបាតសមាគម លើកទី១៤ ប្រចាំឆ្នាំ២០២៥

សន្និបាតលើកទី១៤
បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
របស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា

ថ្ងៃព្រហស្បតិ៍ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០ ព្រឹក សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា(ស.ទ.ក) បានរៀបចំសន្និបាតលើកទី១៤ បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ក្រោមអធិបតីភាព         ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន.) និង លោក ឡេង ខៀវ ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា។

គោលបំណង៖សន្និបាតលើកទី១៤ របស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ត្រូវបានរៀបចំឡើងដើម្បី៖

១.អបអរសាទរសមិទ្ធផលរបស់សមាគមឆ្នាំ២០២៥ និងលើកផែនការការងារប្រចាំឆ្នាំ២០២៦

២.ប្រកាសសមាសភាពគណៈកម្មាធិការទាំង៤ (ស្វែងរកការគាំទ្រមតិ សេវាកម្មសមាជិក ហិរញ្ញវត្ថុ និងអភិវឌ្ឍន៍បណ្តុះបណ្តាល) និងការអនុវត្តមូលនិធិអភិវឌ្ឍន៍សមាជិក និងវិស័យទឹកស្អាត(ម.អ.ស.វ)

៣.ចែករំលែកបទពិសោធន៍ការអនុវត្តល្អ អត្ថប្រយោជន៍នៃការចូលជាសមាជិកសមាគម ស្តាប់សំឡេងរបស់សមាជិក និងរួមគ្នាស្វែងរកដំណោះស្រាយ

៤.បង្កើនទំនាក់ទំនងរវាងសមាជិកសមាគមឱ្យកាន់តែប្រសើរឡើង និងទស្សនាពិព័រណ៍បច្ចេកវិទ្យាថ្មីៗ។

លោក ឡេង ខៀវ បានសង្ខេបជូនអង្គ   សន្និបាតអំពីសមិទ្ធផលការងារសំខាន់ៗរបស់សមាគមក្នុងឆ្នាំ២០២៥ និងបានពាំនាំនូវសារសំខាន់ៗចំនួនពីរ ដែលអាចសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ទឹកស្អាតរបស់កម្ពុជានៅឆ្នាំ២០៣០៖

១.«គាំទ្រប្រតិបត្តិករឯកជន ដើម្បីពន្លឿនការសម្រេចបាននូវគោលដៅទឹកស្អាតឆ្នាំ២០៣០»

២.«គាំទ្រសមាគម គឺលើកកម្ពស់គុណភាព ស្តង់ដា វិជ្ជាជីវៈ និងសេវាកម្មទឹកស្អាតនៅកម្ពុជា»

ក្នុងនោះដែរ លោក ឡេង ខៀវ បានរំលេចអំពីតួអង្គសំខាន់ៗចំនួនពីររួមមាន៖

      • អង្គទី១ គឺ រដ្ឋាករទឹកសាធារណៈ ដែលមានចំនួន ១១ កំពុងប្រតិបត្តិការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង និងទីប្រជុំជនធំៗពោរពេញដោយសក្តានុពលសេដ្ឋកិច្ច ហើយពួកគាត់ទទួលបានការគាំទ្រហិរញ្ញវត្ថុ និងធនធានមនុស្សពីរាជរដ្ឋាភិបាល ក្រសួង និងដៃគូអភិវឌ្ឍន៍ចម្បងៗនៅកម្ពុជា។
      • តួអង្គទី២ គឺ ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន ដែលមានប្រមាណ ៤៤៦ កំពុងប្រតិបត្តិការផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជនតូចៗ និងនៅទីជនបទ ដែលពុំសូវមានសក្តានុពលសេដ្ឋកិច្ច។ ពួកគាត់ទទួលបានការគាំទ្រនៅមានកម្រិតពីរាជរដ្ឋាភិបាល ក្រសួង និងដៃគូអភិវឌ្ឍន៍ចម្បងៗនៅកម្ពុជា។ សមត្ថភាព ផែ្នកហិរញ្ញវត្ថុ ធនធានមនុស្ស និងការបំពាក់នូវបច្ចេកវិទ្យាគឺនៅមានកម្រិតនៅឡើយ។

ដូច្នេះដើម្បីឱ្យសម្រេចបាននូវគោលដៅឆ្នាំ២០៣០ ពិតណាស់ប្រតិបត្តិករឯកជនត្រូវការការគាំទ្របន្ថែមពីរាជរដ្ឋាភិបាល ក្រសួង និងដៃគូអភិវឌ្ឍន៍ តាមរយៈការផ្តល់ជំនួយឥតសំណង ការឧបត្ថម្ភធន ការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាប និងលក្ខខណ្ឌកម្ចីសមរម្យមិនស្មុគ្រស្មាញ ការផ្តល់ការកសាងសមត្ថភាព និងការគាំទ្រពីសមាគម។ ជាងនេះទៅទៀតការគាំទ្រ និងធ្វើការជាមួយសមាគម គឺជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពទឹកស្អាត ស្តង់ដា និងសេវាកម្មផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេសកម្ពុជា ព្រោះថា តាមការគាំទ្រ និងកិច្ចសហការនេះ ធ្វើឱ្យសមាគមមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកសាងសមត្ថភាពដល់សមាជិកដែលជាប្រតិបត្តិករឱ្យទទួលបាននូវវិជ្ជាជីវៈលើការផលិត និងផ្គត់ផ្គង់ទឹកស្អាត ទទួលបានទុនកម្ចីដើម្បីពង្រីកអាជីវកម្មទឹកស្អាត ដែលធ្វើឱ្យប្រជាពលរដ្ឋនឹងទទួលបានទឹកស្អាតដែលមានគុណភាព សុវត្ថិភាព និងនិរន្តរភាព។

អង្គសន្និបាតមានការចូលរួមសហការឧបត្ថម្ភពីក្រុមហ៊ុន​ និងអង្គការដៃគូចំនួន៣៣ស្ថាប័នដូចខាងក្រោម៖

១). កម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)

២). អង្គការ វ៉ធើដុតអក់ (Water.org)

៣). អង្គការ វ៉ធើអេដ (WaterAid)

៤). ធនាគារសហគ្រាស ធុនតូច និងមធ្យម (SME Bank)

៥). ក្រុមហ៊ុនខ្មែរ វ៉ធើរ សឹបផ្លាយ ហូលឌីង ខូ អិលធីឌី

៦). ក្រុមហ៊ុន អាយ.អេស.អ៊ី.អេ អេនជីនារីង ឯ.ក

៧). ស្ថានីយផ្គត់ផ្គង់ទឹកស្អាត បែកចាន

៨). ស្ថានីយផ្គត់ផ្គង់ទឹកស្អាត ត្រើយស្លា

៩). ស្ថានីយផ្គត់ផ្គង់ទឹកស្អាត ឆាង សោភា

១០). ស្ថានីយផ្គត់ផ្គង់ទឹកស្អាត សាលាលេខ៥

១១). ស្ថានីយផ្គត់ផ្គង់ទឹកស្អាត ស្វាយជ្រះ

១២). ក្រុមហ៊ុន ធីល័រ វិកថឹរី (ខេមបូឌា)

១៣). ក្រុមហ៊ុន ខេស៊ីអអាយ អ៊ិនធើណេសិនណល ខូអបភើរេសិន ឯ.ក

១៤). ក្រុមហ៊ុន វ៉ធើរ ផាតនើរ (ខេមបូឌា) ឯ.ក

១៥). ក្រុមហ៊ុន ខ្មែរអង្គរប្លាស្ទិច ឯ.ក

១៦). ក្រុមហ៊ុន អិកវ៉ធើរ ថេកណឡជី

១៧). ក្រុមហ៊ុន អិល ធី ខេ ជេ (ខេ មបូឌា) ឯ.ក

១៨). ក្រុមហ៊ុន អ៊ី-ផៅវ័រ ស៊ីស៊ីអិល

១៩). ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា/អង្គការ GRET

២០). ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់(ABA)

២១). ក្រុមហ៊ុន ថេកហ្សូន ផ្លាស (ធីហ្សេតភី) ឯ.ក

២២). ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA)

២៣). គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ ភីអ៊ិលស៊ី (AMK)

២៤). Stone Family Foundation/Aquabridge Consulting

២៥). ក្រុមហ៊ុន ឃុន អភិវឌ្ឍន៍

២៦). ក្រុមហ៊ុន វ៉ធើម៉ិច ថេកណឡជី

២៧). ក្រុមហ៊ុន លេសសូ (ខេមបូឌា) ត្រេឌីង ឯ.ក

២៨). ក្រុមហ៊ុន អិល ភី អេស ខេបូឌា

២៩). ក្រុមហ៊ុន ភ្នំពេញ ប្លាស្ទិច ប្រូដាក់

៣០). ធនាគារ កាណាឌីយ៉ា ក.អ

៣១). ធនាគារ ហ្វីលីព ភីអិលស៊ី

៣២). សមាគម KOWBA

៣៣). ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ (ស៊ីអិមអាយ) ឯ.ក

ទាញយកឯកសាររបាយការណ៍(ភាសាអង់គ្លេស)

ទាញយកឯកសាររបាយការណ៍(ភាសាខ្មែរ)