សមាជិកភាព

សមាគមមានសមាជិកពីរប្រភេទ
សមាជិកអាជីពគឺជាអ្នកផ្តល់សេវាទឹកទាំងអស់ទាំងបុគ្គល ឬនីតិបុគ្គលដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួង ឬមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
សមាជិកគាំទ្រគឺជាបុគ្គលនិងនីតិបុគ្គលដែលកំពុងធ្វើការក្នុងវិស័យផ្គត់ផ្គង់ទឹកអង្គការក្រៅរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធដទៃទៀត។ សមាជិកអាជីពអាចបោះឆ្នោតបាន ហើយសមាជិកគាំទ្រមិនអាចចូលរួមបោះឆ្នោតបានទេ។
អត្ថប្រយោជន៍សមាជិក

- រួមគ្នាស្វែងរកមតិគំាទ្រ ដើម្បីប្រយោជន៍សមាជិក និងវិស័យទឹកស្អាត។
- ទទួលបានការពិគ្រោះយោបល់ និងដោះស្រាយបញ្ហា។
- ទទួលបានវគ្គបណ្ដុះបណ្ដាលលើបច្ចេកទេស និងការគ្រប់គ្រងអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត។
- ទទួលបានព័ត៌មាន ចំណេះដឹង និងបទពិសោធន៍។
- ទាក់ទងនឹងវិស័យទឹកស្អាត។
- មានអាទិភាពទទួលបានកម្ចីដែលមានអត្រាការប្រាក់។
- ទាបពីស្ថាប័នហិរញ្ញវត្ថុជាដៃគូសមាគម។
- កសាងទំនាក់ទំនង និងធុរកិច្ចក្នុងវិស័យទឹកស្អាត។
- ទទួលបានការគាំទ្រពីក្រសួង ឧ.វ.ប.ន. និងអ្នកពាក់ព័ន្ធតាមរយៈការសម្របសម្រួលរបស់សមាគម។
- ទទួលបានឱកាសទស្សនកិច្ចក្នុង និងក្រៅប្រទេស។
- ទទួលបានការបញ្ចុះតម្លៃលើកម្មវិធី និងសេវាកម្មរបស់សមាគម និងដៃគូ។
- អាចធ្វើការផ្សព្វផ្សាយផលិតផល និងឱកាសការងារ លើប្រព័ន្ធផ្សព្វផ្សាយរបស់សមាគម។

ដើម្បីចូលជាសមាជិកអាជីព
- ជារូបវន្តបុគ្គល ឬនីតិបុគ្គលដែលទទួលបានប្រកាស អនុញ្ញាតឱ្យធ្វើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតពីក្រសួង ឧ.វ.ប.ន។
- ស្ម័គ្រចិត្តដាក់ពាក្យសុំចូលជាសមាជិកអាជីព និងបំពេញកាតព្វកិច្ចសមាជិក ដោយភ្ជាប់មកជាមួយនូវប្រកាសអនុញ្ញាត រូបថត(៤x៦) និងអត្តសញ្ញាណប័ណ្ណ។
- យល់ព្រមឱ្យចូលជាសមាជិកអាជីព ពីក្រុមប្រឹក្សាភិបាល។
- បង់វិភាគទានសមាជិកភាពសម្រាប់មួយឆ្នាំយ៉ាងតិច។
ដើម្បីចូលជាសមាជិកគាំទ្រ
- ជារូបវន្តបុគ្គល ឬនីតិបុគ្គលដែលជាអ្នកពាក់ព័ន្ធក្នុង វិស័យទឹកស្អាតនៅកម្ពុជា។
- ស្ម័គ្រចិត្តដាក់ពាក្យសុំចូលជាសមាជិកគាំទ្រ និងបំពេញកាតព្វកិច្ចសមាជិក ដោយភ្ជាប់មកជាមួយនូវប័ណ្ណប៉ាតង់ឬលិខិតអនុញ្ញាឱ្យបើកស្ថាប័ន រូបថត(៤x៦) និងអត្តសញ្ញាណប័ណ្ណ។
- យល់ព្រមឱ្យចូលជាសមាជិកគាំទ្រ ពីក្រុមប្រឹក្សាភិបាល។
- បង់វិភាគទានសមាជិកភាពសម្រាប់មួយឆ្នាំយ៉ាងតិច។
ការបាត់បង់សមាជិកភាពរបស់សមាគម
- ការលាលែងពីតំណែងជាលាយលក្ខណ៍អក្សរនិងជូនដំណឹងយ៉ាងហោចណាស់មួយសប្តាហ៍មុន
- សមាជិកសកម្មដែលបាត់បង់អាជ្ញាប័ណ្ណអាជីវកម្មផ្គត់ផ្គង់ទឹកចេញដោយក្រសួងឧស្សាហកម្មនិងយានយន្ត
- ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋណាមួយ
- ការសម្រេចដកខ្លួនចេញពីសមាជិកភាពនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ៥០% បូក ១ ប្រសិនបើសមាជិកណាម្នាក់រំលោភបទបញ្ជានិងសេចក្តីសំរេចរបស់សមាគមដែលបង្កអន្តរាយដល់ផលប្រយោជន៍របស់សមាគមទាំងមូល។
ទំរង់ពាក្យសុំចូលជាសមាជិក

