អំពីសមាគម
សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (ស.ទ.ក)

សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (ស.ទ.ក) គឺជាស្ថាប័នឯករាជ្យ មិនស្វែងរកប្រាក់កម្រៃឯកជន និងមិនធ្វើនយោបាយមិនប្រកាន់និន្នាការនយោបាយ ធ្វើការប្រមូលផ្តុំអ្នកផ្គត់ផ្គង់ទឹកឯកជនទាំងអស់នៅក្នុងប្រទេសកម្ពុជា ធ្វើសកម្មភាពដើម្បីផលប្រយោជន៍របស់សមាជិកនៃសមាគម។
ស.ទ.ក ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១១ ដោយក្រុមប្រតិបត្តិករទឹកឯកជនកម្ពុជាមួយក្រុម និងក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេសរបស់គម្រោង USAID និង Cambodia-MSME។ វាត្រូវបានផ្តល់សិទ្ធិស្របច្បាប់ដោយក្រសួងមហាផ្ទៃនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១២។ ថ្មីៗនេះសមាគម ស.ទ.ក បានចុះឈ្មោះឡើងវិញជាសមាគមនីតិបុគ្គលនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រកាស លេខ N. 2901 ប្រក្រ នៃក្រសួងមហាផ្ទៃ។

ជំនួញនិងអាជីវកម្ម

ស្វែងរកបន្ត

វេទិកាជួបជុំសមាជិក

ចូលរួម

ព័ត៌មានថ្មីៗ

ព្រឹត្តិការណ៍នាពេលខាងមុខ

កិច្ចប្រជុំពីគ្រោះយោបល់នៅខេត្តព្រៃវែង

ក្រោមការឧបត្ថម្ភពីអង្គការ Water.org សមាគមបានសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន.) ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តព្រៃវែង រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន អង្គការ និងដៃគូពាក់ព័ន្ធនានាក្នុងខេត្តព្រៃវែងស្តីពី«រួមគ្នាបង្កើនលទ្ធភាពទទួលបានសេវាទឹកស្អាត» ដើម្បីផ្សព្វផ្សាយអំពីលិខិតលេខ ៣៣១១ សជណ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ស្តីពី«ការជំរុញលើកកម្ពស់ និងបង្កើនលទ្ធភាពទទួលបានសេវាទឹកស្អាតនៅរដ្ឋបាលថ្នាក់ក្រោមជាតិ» ឱ្យកាន់តែមានប្រសិទ្ធភាព និងកំណត់អំពីបញ្ហាប្រឈមចម្បងៗ រិះរកវិធានការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈកិច្ចពិភាក្សាពិគ្រោះយោបល់ និងស្វែងរកឱកាសធ្វើការរួមគ្នាក្នុងការធានាឱ្យមានភាពប្រសើរឡើងក្នុងការផ្តល់សេវាទឹកស្អាតជូនប្រជាពលរដ្ឋ។

កិច្ចប្រជុំថ្នាក់តំបន់នៅខេត្តកំពង់ចាម

សម្រាប់សមាជិកជាប្រតិបត្តិករមកពីខេត្តកំពង់ចាម ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ រតនគិរី និងខេត្តមណ្ឌលគីរី យោងតាមផែនការងារស្នូលប្រចាំឆ្នាំនីមួយៗរបស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (ស.ទ.ក) នឹងរៀបចំកិច្ចប្រជុំថ្នាក់តំបន់ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់សមាជិក ពិសេសសមាជិកជាប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាត និងបង្កើនទំនាក់ទំនងជាមួយមន្ទីរ ឧវបន សមាជិកសមាគម និងដៃគូអភិវឌ្ឍន៍ ក៏ដូចជាការធ្វើបច្ចុប្បន្នភាពពីសមាគម ច្បាប់គតិយុត្តនានាទាក់ទងទៅនឹងវិស័យទឹកស្អាត និងការចែករំលែកចំណេះដឹង បទពិសោធន៍ ព័ត៌មាន និងបច្ចេកវិទ្យាថ្មីៗ។

សន្និសីទ និងពិព័រណ៍ទឹកស្អាតកម្ពុជា លើកទី៦

យោងតាមលក្ខន្តិកៈ និងការងារស្នូលប្រចាំឆ្នាំនីមួយៗរបស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (ស.ទ.ក) នឹងរៀបចំសន្និសីទ និងពិព័រណ៍ទឹករយៈពេលពីរថ្ងៃ ដែលមានគោលដៅគឺ «នវានុវត្តន៍ថ្ងៃនេះ ដំណោះស្រាយទឹកសម្រាប់ថ្ងៃស្អែក»។ កម្មវិធីសន្និសីទ និងពិព័រណ៍ទឹក ប្រារព្ធទៅដោយមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧវបន) សមាគម និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត។ សម្រាប់ឆ្នាំ២០២៦ សន្និសីទ និងពិព័រណ៍ទឹក លើកទី ៦ ចាប់ពីថ្ងៃចន្ទ-អង្គារ ទី២៦-២៧ ខែតុលា ឆ្នាំ២០២៦។

កិច្ចសហប្រតិបត្តិការ

    • ការចែករំលែកបណ្តាញ និងបទពិសោធន៍៖ ជួបនិងរៀនពីដៃគូរបស់អ្នកតាមរយៈកម្មវិធីដំណើរទស្សនកិច្ចសិក្សានិងព្រឹត្តិការណ៍ផ្សេងៗ។
    • ការកសាងសមត្ថភាព៖ ទទួលបានទាំងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងជំនួញពាណិជ្ជកម្ម។
    • ការទទួលបានព័ត៌មាន៖ ទីផ្សារវត្ថុធាតុដើមច្បាប់និងបទប្បញ្ញត្តិ។
    • ការទទួលបានហិរញ្ញវត្ថុ៖ ការចែករំលែកព័ត៌មានស្តីពីការផ្តល់ហិរញ្ញប្បទាននិងវិធីដើម្បីទទួលបានហិរញ្ញវត្ថុ។
    • កិច្ចពិភាក្សាជាសាធារណៈឯកជន៖ ពិភាក្សាលើបញ្ហានានានិងបង្កើតដំណោះស្រាយល្អសម្រាប់ប្រតិបត្តិករទឹកនិងក្រសួងពាក់ព័ន្ធ។

Sign Up

Name

           

ឧបត្ថម្ភដោយ