កិច្ចប្រជុំថ្នាក់តំបន់នៅខេត្តកំពង់ចាម

កិច្ចប្រជុំថ្នាក់តំបន់នៅខេត្តកំពង់ចាម

សម្រាប់សមាជិកជាប្រតិបត្តិករមកពីខេត្តកំពង់ចាម ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី

យោងតាមផែនការងារស្នូលប្រចាំឆ្នាំរបស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (ស.ទ.ក) នឹងរៀបចំកិច្ចប្រជុំថ្នាក់តំបន់ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់សមាជិក ពិសេសសមាជិកជាប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាត និងបង្កើនទំនាក់ទំនងជាមួយមន្ទីរ ឧ.វ.ប.ន. សមាជិកសមាគម និងដៃគូអភិវឌ្ឍន៍។

កិច្ចប្រជុំថ្នាក់តំបន់មានគោលដៅ «ធ្វើការរួមគ្នាដើម្បីពង្រឹងសេវាផ្គត់ផ្គង់ទឹកស្អាត និងរួមចំណែកដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ ២០៣០» និងគោលបំណង ១.) ផ្តល់ឱកាសសម្រាប់សមាជិកដើម្បីលើកពីកង្វល់ និងរួមគ្នាស្វែងរកដំណោះស្រាយជាមួយភាគីពាក់ព័ន្ធ ២.) ពង្រឹងភាពជាដៃគូជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ៣.) ចែករំលែកព័ត៌មានថ្មីៗអំពីគំនិតផ្តួចផ្តើមរបស់ ស.ទ.ក បទប្បញ្ញត្តិក្នុងវិស័យ និងលើកកម្ពស់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យាច្នៃប្រឌិត។

ដូច្នេះសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា អង្គការដៃគូ សមាជិកគាំទ្រ មានកិច្ចសហការក្នុងការរៀបចំកិច្ចប្រជុំថ្នាក់តំបន់លើកទី៤ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅខេត្តកំពង់ចាម រំពឹងទុកអ្នកចូលរួមចំនួន ១៦០នាក់។