លិខិតអញ្ជើញសមាជីកចូលរួម

តើលោកអ្នកកំពុងដំណើរការសហគ្រាសក្នុងវិស័យអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ឡាវ ឬម៉ាឡេស៊ី ដែលត្រៀមខ្លួនរួចរាល់ក្នុងការពង្រីកអាជីវកម្មមែនទេ?

អង្គការ Impact Investment Exchange (IIX) ដោយសហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងដៃគូថ្នាក់តំបន់ កំពុងប្រកាសដាក់ឱ្យដំណើរការកម្មវិធី Climate Venture Scaler ជាកម្មវិធីដែលបានរៀបចំឡើងដើម្បីជួយដល់សហគ្រាសដែលធ្វើការពាក់ព័ន្ធនឹងអាកាសធាតុក្នុងដំណាក់កាលរីកចម្រើន (Growth-stage) ក្នុងការពង្រឹងការត្រៀមខ្លួនសម្រាប់ការវិនិយោគ និងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកវិនិយោគអន្តរជាតិ។
តាមរយៈការផ្តល់ការណែនាំតម្រង់ទិស ជំនួយបច្ចេកទេស និងការសម្របសម្រួលការវិនិយោគ សហគ្រាសដែលត្រូវបានជ្រើសរើសនឹងទទួលបាននូវឧបករណ៍ និងភាពជាដៃគូដែលចាំបាច់ ដើម្បីពង្រីកដំណោះស្រាយប្រកបដោយចីរភាព ដែលជួយជំរុញភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងវឌ្ឍនភាពសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។
ប្រសិនបើសហគ្រាសរបស់លោកអ្នកកំពុងដោះស្រាយបញ្ហាក្នុងវិស័យ៖

      • ថាមពលកកើតឡើងវិញ (Renewable energy)
      • កសិកម្មប្រកបដោយចីរភាព (Sustainable agriculture)
      • នវានុវត្តន៍លើការគ្រប់គ្រងកាកសំណល់ (Waste innovation)
      • ប្រព័ន្ធទឹក (Water systems)
      • ឬហេដ្ឋារចនាសម្ព័ន្ធធន់ (Resilient infrastructure)។

សូមចុះឈ្មោះចូលរួមតាមតំណភ្ជាប់នេះ៖ Google Form