
កិច្ចប្រជុំថ្នាក់តំបន់ខេត្តកំពង់ចាម
កំពង់ចាម៖ ថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា សហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងរដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំថ្នាក់តំបន់សម្រាប់សមាជិកជាប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតមកពីខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តស្វាយរៀង និងខេត្តព្រៃវែង។
កិច្ចប្រជុំថ្នាក់តំបន់មានគោលដៅ «ធ្វើការរួមគ្នាដើម្បីជំរុញសេវាកម្មផ្គត់ផ្គង់ទឹកស្អាតឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០៣០» និងគោលបំណង ១). ស្តាប់សំឡេងរបស់សមាជិក និងស្វែងរកដំណោះស្រាយជូនសមាជិក ២). បង្កើនទំនាក់ទំនងជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ និងមន្ទីរពាក់ព័ន្ធ សមាជិកសមាគម និងដៃគូអភិវឌ្ឍន៍នានា ៣).ធ្វើបច្ចុប្បន្នភាពអំពីសមាគម ច្បាប់គតិយុត្តនានាទាក់ទងទៅនឹងវិស័យទឹកស្អាត និងការចែករំលែកចំណេះដឹង បទពិសោធន៍ ព័ត៌មាន និងបច្ចេកវិទ្យាថ្មីៗ។
កិច្ចប្រជុំថ្នាក់តំបន់រៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម ឡោ ចាន់លី អភិបាលរងនៃគណអភិបាលខេត្តកំពង់ចាម ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិបាលខេត្ត។
កិច្ចប្រជុំនេះមានអ្នកចូលរួមសរុបចំនួន ១៥៨នាក់ (ស្រី ២៧) ដែលអញ្ជើញមកពី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មន្ទីរ ឧ.វ.ប.ន. មន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីររ៉ែ និងថាមពល មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មកពីខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តមណ្ឌគិរី ខេត្តស្វាយរៀង និងខេត្តព្រៃវែង (ដោយឡែកខេត្តរតនគិរី និងមណ្ឌលគិរី មានតែមន្ទីរឧ.វ.ប.ន.) ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន តំណាងក្រុមហ៊ុន ក្រុមប្រឹក្សាភិបាល និងបុគ្គលិកសមាគម។
សមាគមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ១. អង្គការ Water.org ២. ធនាគារ SME ៣. ក្រុមហ៊ុន TCU ៤.ក្រុមហ៊ុន E-Power CCL Co.; Ltd ៥. ក្រុមហ៊ុន Phnom Penh Plastic Product ៦. ក្រុមហ៊ុន Water Partner (Cambodia) Co.; Ltd ៧. ក្រុមហ៊ុន KCRI International Cooperation Co.; Ltd ៨. ក្រុមហ៊ុន Khmer Angkor Plastic ៩. ធនាគារ FTB ១០. ក្រុមហ៊ុន KUBOTA ១១. ក្រុមហ៊ុន Techzone Plus ១២). គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក ១៣). ក្រុមហ៊ុន X- Water ១៤. ក្រុមហ៊ុន LESSO និង១៥. ក្រុមហ៊ុន Khmer Water Supply Holding Co., Ltd. ដែលបាន សហការគាំទ្រកិច្ចប្រជុំថ្នាក់តំបន់ដ៏មានសារៈសំខាន់នាថ្ងៃនេះ។






