
កិច្ចប្រជុំថ្នាក់តំបន់ខេត្តបាត់ដំបង
បាត់ដំបង៖ ថ្ងៃព្រហស្សតិ៍ ៧រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារ ស្ទឹងសង្កែ ខេត្តបាត់ដំបង សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា សហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំថ្នាក់តំបន់សម្រាប់សមាជិកជាប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតមកពីខេត្តប៉ៃលិន ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកណ្តាល។
កិច្ចប្រជុំថ្នាក់តំបន់មានគោលដៅ «ធ្វើការរួមគ្នាដើម្បីជំរុញសេវាកម្មផ្គត់ផ្គង់ទឹកស្អាតឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០៣០» និងគោលបំណង ១). ស្តាប់សំឡេងរបស់សមាជិក និងស្វែងរកដំណោះស្រាយជូនសមាជិក ២). បង្កើនទំនាក់ទំនងជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ និងមន្ទីរពាក់ព័ន្ធ សមាជិកសមាគម និងដៃគូអភិវឌ្ឍន៍នានា ៣).ធ្វើបច្ចុប្បន្នភាពអំពីសមាគម ច្បាប់គតិយុត្តនានាទាក់ទងទៅនឹងវិស័យទឹកស្អាត និងការចែករំលែកចំណេះដឹង បទពិសោធន៍ ព័ត៌មាន និងបច្ចេកវិទ្យាថ្មីៗ។
កិច្ចប្រជុំថ្នាក់តំបន់រៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម តន់ សុខជា អគ្គនាយកនៃអគ្គនាយកដ្ឋានទឹកស្អាត ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម មូល ធន អភិបាលរងនៃគណអភិបាលខេត្តបាត់ដំបង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិបាលខេត្ត និងលោក ឡេង ខៀវ ប្រធានសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា។
កិច្ចប្រជុំនេះមានអ្នកចូលរួមសរុបចំនួន ១២២នាក់ (ស្រី ២០នាក់) ដែលអញ្ជើញមកពី មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង, មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង, និងមន្ទីររ៉ែ និងថាមពល ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង, មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង, មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង, ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន តំណាងក្រុមហ៊ុន ក្រុមប្រឹក្សាភិបាល និងបុគ្គលិកសមាគម។
សមាគមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ១. អង្គការ Water.org ២. ធនាគារ SME ៣. ក្រុមហ៊ុន TCU ៤.ក្រុមហ៊ុន E-Power CCL Co.; Ltd ៥. ក្រុមហ៊ុន LESSO (Cambodia) Trading Co.; Ltd ៦. ក្រុមហ៊ុន Phnom Penh Plastic ៧. ក្រុមហ៊ុន Water Partner (Cambodia) ៨. ក្រុមហ៊ុន KCRI International ៩. ក្រុមហ៊ុន Khmer Angkor Plastic ១០. ធនាគារ FTB ១១. ក្រុមហ៊ុន KUBOTA ១២. ក្រុមហ៊ុន Techzone Plus និង១៣). ក្រុមហ៊ុន X-Water ដែលបានសហការគាំទ្រកិច្ចប្រជុំថ្នាក់តំបន់ដ៏មានសារៈសំខាន់នាថ្ងៃនេះ។








