ការប្រើប្រាស់ភាពជាដៃគូប្រកបដោយភាពច្នៃប្រឌិត..

ការប្រើប្រាស់ភាពជាដៃគូប្រកបដោយភាពច្នៃប្រឌិត ដើម្បីលើកកម្ពស់ការទទួលបានទឹកទឹកពិសាសុវត្ថិភាព

ទឹកពិសាសុវត្ថិភាពគឺជាតំរូវការប្រចាំថ្ងៃ ប៉ុន្តែមិនមែនប្រជាជនកម្ពុជាទាំងអស់សុទ្ធតែមានលទ្ធភាពទទួលបានទេ។ ភាពជាដៃគូប្រកបដោយភាពច្នៃប្រឌិត អាចជួយលើកកម្ពស់ការទទួលបានទឹកពិសាសុវត្ថិភាព។ អូស្រ្តាលីកំពុងចែករំលែកចំណេះដឹង និងការច្នៃប្រឌិតថ្មី ក្នុងការផ្តល់សេវាកម្មទាក់ទងនឹងទឹក តាមរយៈការសម្របសម្រួលភាពជាដៃគូរវាង សមាគមទឹកអូស្ត្រាលី និង សមាគមផ្គត់ផ្គង់ទឹកស្អាតកម្ពុជា

ថ្មីៗនេះសមាគមទឹកអូស្រ្តាលី បានគាំទ្រដល់ការបង្កើតប្រព័ន្ធប្រព្រឹត្តកម្មទឹកថ្មី ប្រកបដោយភាពច្នៃប្រឌិត ដែលនឹងផ្តល់ទឹកស្អាតចំនួន ១២០ ០០០ លីត្រ ក្នុងមួយថ្ងៃ ដល់ប្រជាពលរដ្ឋនៅឃុំព្រែកជីក ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្នុងប្រទេសកម្ពុជា។ ​​ឧបត្ថម្ភថវិកាដោយ កម្មវិធីវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) ដែលមានទឹកប្រាក់ចំនួន ៤៩ លានដុល្លារអូស្រ្តាលី គម្រោងនេះក៏ពាក់ព័ន្ធនឹងភាពជាដៃគូសហគ្រាសរវាង ក្រុមហ៊ុន DuPont Australia ក្រុមហ៊ុន Tiger Water Solutions និងក្រុមហ៊ុន We Venture Water របស់កម្ពុជា។

អត្ថបទដើមពីទំព័រហ្វេសប៊ុកផេករបស់ ស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា