អំពីយើងខ្ញុំ

ពីយើងខ្ញុំ
សារពីប្រធានសមាគម ស.ទ.ក

ប្រទេសកម្ពុជាកំពុងប្រឈមនឹងបញ្ហាផ្គត់ផ្គង់ទឹកអស់រយៈពេលជាច្រើនទសវត្សមកហើយ។ ប្រជាជនជាច្រើនមិនមានទឹកស្អាតប្រើប្រាស់ជាពិសេសប្រជាជននៅតាមតំបន់ជនបទដែលមានចំនួនប្រហែល ៧០ ភាគរយនៃចំនួនប្រជាជនសរុប។ ជាលទ្ធផលប្រជាជនមានបញ្ហាផ្សេងៗជាច្រើនដូចជា បញ្ហាសុខភាព សេដ្ឋកិច្ច និងការអនាម័យដោយសារកង្វះទឹកស្អាតប្រើប្រាស់។
នៅក្នុងឆ្នាំ ២០១១ ក្រុមប្រតិបត្តិករទឹកឯកជនមួយក្រុមបានសហការគ្នាបង្កើតសមាគមផ្គត់ផ្គង់ទឹកមួយដែលមានឈ្មោះថា “ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា” ឬជាអក្សរកាត់ថា “ ស.ទ.ក ” ដើម្បីកសាងឆន្ទៈរួមនិងការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើមានវិជ្ជាជីវៈក្នុងការតស៊ូមតិ និងមានឱកាសចែករំលែកស្មើៗគ្នាក្នុងចំណោមប្រតិបត្តិករទឹកដែលមានគោលដៅរួមមួយស្តីពី ” មនុស្សគ្រប់រូបត្រូវតែមានទឹកស្អាត និងមានសុវត្ថិភាព” ។
ជាមួយនឹងគោលដៅនេះយើងចង់ចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រដូចដែលបានលើកឡើងនៅក្នុងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល។ សមាគមអ្នកផ្គត់ផ្គង់ទឹកកម្ពុជាមានការខិតខំប្រឹងប្រែងដើម្បីដោះស្រាយរាល់បញ្ហាពាក់ព័ន្ធផ្គត់ផ្គង់ទឹកដែលសមាជិករបស់យើងកំពុងប្រឈម។ វាមានបញ្ហាពិបាកធ្វើណាស់បើដោយគ្មានការចូលរួមពីសមាជិករបស់យើង។
ដូច្នេះយើងអាចផ្តល់ឱ្យអ្នកនូវចំណេះដឹងថ្មីៗ ឱកាសអភិវឌ្ឍន៍វិជ្ជាជីវៈ និងដោះស្រាយភាពលំបាករបស់អ្នក!
ក្នុងនាមជាប្រធានសមាគម ស.ទ.ក ខ្ញុំសូមអំពាវនាវឱ្យអ្នកចូលរួមជាសមាជិកអ្នកឧបត្ថម្ភអ្នកចូលរួមវិភាគទាន ឬជាផ្នែកមួយនៃដំណើររបស់យើងដើម្បីឆ្ពោះទៅមុខដើម្បីទទួលបានសេវាកម្មល្អប្រសើរសម្រាប់អតិថិជន និងប្រជាជនកម្ពុជាដែលកំពុងរង់ចាំគុណភាពទឹកល្អនៅក្នុងផ្ទះរបស់ពួកគេ។

ជូនពរពី, លោកឧកញ៉ា អ៊ុន យុទ្ធី

អំពីសមាគម

សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (ស.ទ.ក) ជាអង្គការឯករាជ្យដែលប្រមូលផ្តុំសេវាករផ្គត់ផ្គង់ទឹកស្អាតឯកជនទាំងអស់នៅក្នុងប្រទេសកម្ពុជា ដើម្បីបម្រើផលប្រយោជន៍រួមរបស់សមាជិកសមាគមទាំងអស់ មិនស្វែងរកប្រាក់ចំណេញជាឯកជន និងមិនចំណុះឱ្យគណបក្សនយោបាយ។

សមាគមបានបង្កើតឡើងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១១ ដោយសេវាករផ្គត់ផ្គង់ទឹកស្អាតឯកជនមួយក្រុម និងបានចុះបញ្ជីទទួលស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃ នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១២។

ស.ទ.ក មានសមាជិក២៨០ នាក់ដែលក្នុងនោះសមាជិក២៤៧ នាក់ជាប្រតិបត្តិករទឹកឯកជនធ្វើប្រតិបត្តិការទឹកប្រើប្រាស់២៤៧ ខេត្តក្រុងចំនួន២៣ នៅកម្ពុជា និងសមាជិក៣៣ នាក់ជាក្រុមហ៊ុនឯកជនដែលលក់ផលិតផលទាក់ទងនឹងទឹក។

សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ចង់ឃើញ «ប្រជាជនកម្ពុជានៅគ្រប់តំបន់ក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបានទឹកស្អាតប្រើប្រាស់ដែលមានគុណភាព និងអនាម័យស្របតាមស្តង់ដាទឹកស្អាតជាតិ» ។

សមាគមមានបេសកកម្ម ៣ រួមមាន៖

  • គាំទ្រ និងលើកកម្ពស់ការជួយគ្នាទៅវិញទៅមក រវាងសេវាករផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា
  • បង្កើនជំនាញ និងចំណេះដឹងដល់សេវាករផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ដោយឈរលើការប្រតិបត្តិល្អ និង
  • ជំរុញឱ្យមានការពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយនិរន្តភាព។
  • ង្កើតកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរ ចែករំលែកព័ត៌មាន បទពិសោធន៍ និងបច្ចេកទេសរវាងសមាជិកទំាងអស់
  • ពង្រឹងសាមគ្គីភាព និងឯកភាព​គ្នារវាង​អ្នកផ្គត់ផ្គង់ទឹកស្អាត ដើម្បីធានាឱ្យមានស្ថេរភាព និងភាពរីកចម្រើនដល់សង្គមជាតិ
  • ពង្រឹងកិច្ចទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអ្នកផ្គត់ផ្គង់ទឹកស្អាត និងស្ថាប័នរាជរដ្ឋាភិបាល ស្ថាប័នជំនាញ និងភ្នាក់ងារអភិវឌ្ឍពាក់ព័ន្ធនានា
  • លើកកម្ពស់ការផ្តល់សេវាទឹកស្អាតប្រកបដោយគុណភាព អនាម័យ និងនិរន្តភាពជូន​ដល់អតិថិជន​
  • អប់រំ និងផ្សព្វផ្សាយ​ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ​​ឱ្យយល់ដឹង​អំពីអត្ថប្រយោជន៍​ នៃការប្រើ​ប្រាស់ទឹកស្អាត​

បង្កើត និងជំរុញឱ្យមានបរិយាកាសរៀនសូត្រ និងកិច្ចសហប្រតិបត្តិការរវាងសេវាករផ្គត់ផ្គង់ទឹកស្អាត អ្នកពាក់ព័ន្ធក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតជាតិ និងអន្តរជាតិ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ក្រុមការងាររបស់សមាគម

អតីតបុគ្គលិករបស់សមាគម